មន្រ្តីជំនាញ បារម្ភពីភាពរីកចម្រើនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បង្កហានិភ័យខ្ពស់ នៃអំពើជួញដូរមនុស្ស

ភ្នំពេញះ – មន្រ្តីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភអំពីអ្វីដែលជាភាពរីកចម្រើនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) យ៉ាងឆាប់រហ័ស នាពេលសព្វថ្ងៃនេះ ដោយវាក្លាយជាឧបករណ៍ប្រើប្រាស់មួយអាចឲ្យជនល្មើសឆ្លៀតឱកាសប្រើប្រាស់ក្នុងអំពើជួញដូរមនុស្សគ្រប់រូបភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការបារម្ភនេះក្នុងពិធីផ្សព្វផ្សាយស្តីពី«ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន ដោយខុសច្បាប់របស់ពលករខ្មែរ និង ជនបរទេស ការបង្ការទប់ស្កាត់ការឆបោក និង ការរំលោភបំពាន តាមប្រព័ន្ធអនឡាញ» ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និង ប្រជាពលរដ្ឋ នៅខេត្តកោះកុង នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ នេះ។

– នាឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋានគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មើលឃើញថា ការទទួលបានព័ត៌មានថ្មីៗ ការទំនាក់ទំនងបង្កើតមិត្តភាព ការស្រាវជ្រាវអប់រំ និង កម្សាន្ត កាន់តែបង្ហាញពីភាពច្នៃប្រឌិតជឿនលឿនឆាប់រហ័ស នៃបច្ចេកវិទ្យាផ្នែកឌីជីថល។

– ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើនជាច្រើនយ៉ាងសំបូរបែប នៃប្រព័ន្ធបច្ចេកវិទ្យាសិប្បនិម្មិត(AI) នៅលើសកលលោក លោកស្រីឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ ក៏បារម្ភផងដែរពីប្រទេសកម្ពុជា ក៏កំពុងរងគ្រោះដោយការកេងប្រវ័ញស្ទើរគ្រប់រូបភាពពីក្រុមឧក្រិដ្ឋជនបន្លំខ្លួន ព្រោះតែបច្ចេកវិទ្យកំពុងពេញនិយមមួយនេះ បណ្តាលឲ្យមនុស្សរងការចាញ់បោក អំពើហិង្សា និង បង្ខាំងមនុស្សខុសច្បាប់។

– មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានទាមទារ និង ស្នើឲ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យនាពេលបច្ចុប្បន្ន ចៀសវាងរងគ្រោះថ្នាក់ដោយសារក្រុមឆបោកតាមអនឡាញ និង ដើម្បីសុវត្ថិភាព មិនបាត់បង់ថវិកា និង សន្តិសុខសង្គម ផងដែរ។

– លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង លើកឡើងថា កន្លងទៅ រដ្ឋបាលខេត្ត និង មន្ទីរពាក់ព័ន្ធ បានផ្សព្វផ្សាយអប់រំយល់ដឹងអំពីបញ្ហាជួញដូរមនុស្សតាមប្រព័ន្ធអនឡាញជូនដល់គ្រឹះស្ថានអប់រំ និង មូលដ្ឋានរស់នៅពលរដ្ឋប្រមាណ ១ ម៉ឺន ៣ ពាន់លើក ដោយមានអ្នកចូលរួមសរុប ២៤ ម៉ឺននាក់។

– លោកបន្តថា ខេត្តកោះកុង មានពលករចំណាកស្រុកសរុប ១ ពាន់ ៤៤៨ នាក់ អនីតិជនជាង ១០០ នាក់ ក្នុងនោះបានទៅប្រទេសថៃ ចិន ចិនតៃវ៉ាន់ កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី សហរដ្ឋអាមេរិក អូស្រ្តាលី ញ៉ូហ្សេឡែន នេប៉ាល់ កាណាដា អាហ្រ្វិក ជប៉ុន បារាំង និង ឡាវ។ ពលករចេញទៅធ្វើការដោយស្របច្បាប់ ៤២២ នាក់ អនីតិជន ២៣ នាក់ និង ពលករចេញទៅធ្វើការមិនស្របច្បាប់ចំនួន ៧២៦ នាក់ អនីតិជន ៩៦ នាក់។ កន្លងទៅ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការយ៉ាងសកម្មលើការទប់ស្កាត់ និង បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ ហើយក៏កំពុងតាមដានស្រាវជ្រាវរកមុខសញ្ញាលួចលាក់បទល្មើសបន្ថែមទៀតផងដែរ៕

You might like