តាកែវ ៖- ស្រ្តីម្នាក់ត្រូវជនសង្ស័យជាប្តីវាយសម្លាប់ស្លាប់ នៅផ្ទះរបស់ខ្លួន ខណៈពេលដែលប្តីដែលមានសតិមិនល្អផឹកស្រា.ស ហើយស្រវឹងក៏វ៉ៃសម្លាប់ប្រពន្ធ ពេលសម្លាប់ហើយ ជនសង្ស័យមិនបានរត់ទៅណានោះទេ រហូតត្រូវប៉ូលិសចាប់ខ្លួន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង៥និង៣០នាទី នៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

– លោកវរសេនីយឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថាស្រ្តីរងគ្រោះមានឈ្មោះ អ៊ែល ម៉ារីយ៉ាស់ហៅនីតា ភេទ ស្រីអាយុ ៣១ ឆ្នាំ ខ្មែរ ឥស្លាម មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ,ចំណែកជនដៃដល់ឈ្មោះណុប ស៊ុនហាក់ ភេទប្រុសអាយុ ៣០ឆ្នាំត្រូវជាប្ដី ។

លោកអធិការនគរបាលស្រុកបានបន្តទៀតថាក្រោយពេលទទួលបានព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោមកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយកម្លាំងផ្នែកជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ឆ័យលើសាកសព និងបានសន្និដ្ឋានថា ពិតជាមានស្នាមរបួសដែលប្តីបានប្រព្រឹត្តលើជនរងគ្រោះប្រាតដមែន។ ភ្លាមៗនោះសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមនិតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះណុប ស៊ុនហាក់ បានឆ្លើយសារភាពថាពិតជាបានវ៉ៃសម្លាប់ប្រពន្ធពិតប្រាកដមែនដោយខ្លួនបានឈ្លោះប្រកែក គ្នាជាមួយនឹងប្រពន្ធ រួចក៍យកដងពូថៅឈើ គ្មាន ផ្លែ វាយទៅលើប្រពន្ធបណ្ដាលឱ្យស្លាប់នៅលើគ្រែក្នុងផ្ទះ៕

