លោក គីម ជុងអ៊ុន ជំរុញឱ្យមានឧត្តមភាពលើបច្ចេកវិទ្យាដ្រូនអត្តឃាត ខណៈឧបទ្វីបកូរ៉េ កំពុងតានតឹង

អន្តរជាតិះ – មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យប្រទេសរបស់លោកសម្រេចបាននូវឧត្តមភាពដាច់ខាតនៅក្នុងបច្ចេកវិទ្យាដ្រូន (យន្តហោះគ្មានមនុស្សបើក)។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិព័រណ៍បច្ចេកវិទ្យាអាកាសចរណ៍គ្មានមនុស្សបើក និងការបង្ហាញសព្វាវុធ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បើតាមទីភ្នាក់ងារ KCNA ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា នៅក្នុងការបង្ហាញសមត្ថភាពសព្វាវុធដែលធ្វើឡើងបន្ទាប់ពីពិព័រណ៍នោះ មានការចូលរួមពីដ្រូនអត្តឃាត មីស៊ីលផ្លោងយុទ្ធសាស្ត្រ ដ្រូនវាយប្រហារច្រើនគោលដៅ និងកងវរសេនាតូចមួយដែលបំពាក់ដោយប្រព័ន្ធបាញ់រ៉ុក្កែតពហុគ្រាប់ ទំហំ ៦០០ មីលីម៉ែត្រ។

– កាលពីថ្ងៃទី២៩ ខែតុលាម្សិលម៉ិញនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល ១២ គ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត។ យោងតាមគណៈសេនាធិការចម្រុះ (JCS) នៃកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី គឺជាប្រភេទមីស៊ីលដែលមានរយៈចម្ងាយហោះហើរចន្លោះពី ៣០០ ទៅ ១ ០០០ គីឡូម៉ែត្រ។

– យ៉ាងណាក៏ដោយ លោក គីម បានអះអាងថា ការស្វែងរកឧត្តមភាពលើបច្ចេកវិទ្យាដ្រូន គឺជា «ជម្រើសដ៏ចាំបាច់មិនអាចខ្វះបាន» ផ្អែកលើការវិវឌ្ឍន៍នៃសង្គ្រាមសម័យទំនើប។

– មេដឹកនាំកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់នៅក្នុងប្រព័ន្ធអាវុធដែលគ្មានមនុស្សបញ្ជា គួរតែជាអាទិភាពចម្បងសម្រាប់កូរ៉េខាងជើង ក្នុងការកសាងកងកម្លាំងប្រដាប់អាវុធដ៏ទំនើបមួយ។

– យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក គីម បានបញ្ជាឱ្យផលិតដ្រូនសម្រាប់វាយប្រហារបែបអត្តឃាតក្នុងចំនួនច្រើនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ និងបានត្រួតពិនិត្យការសាកល្បងដ្រូនដែលបំពាក់ដោយបច្ចេកវិទ្យា AI កាលពីខែមីនា ឆ្នាំ ២០២៥។ បន្ថែមពីនោះ នៅខែកញ្ញា ឆ្នាំ២០២៥ លោកបានចាត់ទុកបច្ចេកវិទ្យា AI ថាជាអាទិភាពចម្បងក្នុងការធ្វើទំនើបកម្មអាវុធ។

– បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក កូរ៉េខាងជើងបានបញ្ជូនបុគ្គលិកជាង ១៦ ០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយពួកគេបានទទួលបទពិសោធន៍ជាក់ស្តែងលើសមរភូមិពិត ទាំងការប្រើប្រាស់ដ្រូន សង្គ្រាមអេឡិចត្រូនិក និងប្រតិបត្តិការយោធាដែលប្រើប្រាស់កងកម្លាំងចម្រុះ៕

 

You might like