តម្លៃហាងឆេងមាសក្នុងស្រុកធ្លាក់ចុះដល់ ៤៨៣ ដុល្លារ មួយជី

ភ្នំពេញះ – តម្លៃហាងឆេងមាសក្នុងស្រុកធ្លាក់ចុះដល់ ៤៨៣ ដុល្លារ ក្នុងមួយជី នៅព្រឹកថ្ងៃសុក្រទី ៣០ខែតុលា ២០២៦ ពោលគឺមានការធ្លាក់ចុះ ៦ ដុល្លារ ធៀបនឹងថ្ងៃម្សិលមិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិករាយការណ៍ថា តម្លៃមាសធ្លាក់ចុះ ដោយសារទិន្ន័យកើន​​​​​ឡើងអតិផរណាអាមេរិក នៅចំពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងវិញ។

– តម្លៃមាសបានធ្លាក់ចុះ ៣% នៅក្នុងខែតុលា ដោយសារតែការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា ធ្វើ​ឱ្យតម្លៃប្រេងកើនឡើង ដែលបង្កឱ្យមានការបារម្ភពីអតិផរណា។

– លោកឧកញ៉ា ចិន សំណាង ម្ចាស់​ហាងមាសពេជ្រ CSNJ មានប្រសាសន៍ថា ការរក្សាអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក តម្លៃមាសនឹងកើនឡើងវិញនៅពេលខាងមុខ។

– លោក ​ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities យល់ឃើញថា ការក្សាអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក តម្លៃមាសនឹងធ្លាក់ចុះបន្តិច ហើយនឹងកើនឡើង​ត្រឡប់ទៅវិញនៅពេលឆាប់ៗ៕

You might like