អន្តរជាតិះ – គ្រោះថ្នាក់រវាងរថភ្លើងល្បឿនលឿន ២ គ្រឿង បានបុកគ្នាពេញទំហឹងនៅភាគកណ្តាលប្រទេសអេស្ប៉ាញ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨ នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
– ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធទី២៨ខែតុលាឆ្នាំ២០២៦ ខណះ រថភ្លើងមួយខ្សែកំពុងធ្វើដំណើរពីទីក្រុងម៉ាឌ្រីដទៅកាន់ទីក្រុងសេវីល បានបុកយ៉ាងពេញទំហឹងទៅនឹងរថភ្លើងមួយគ្រឿងទៀត ដែលកំពុងឈប់មួយកន្លែង ដោយមានផ្ទុកអ្នកដំណើរដូចគ្នា។ ការប៉ះទង្គិចដ៏ខ្លាំងនេះ ធ្វើឱ្យទូរថភ្លើងខ្ទាតចេញពីផ្លូវដែក។
– យោងតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានថ្លែងថា គ្រោះថ្នាក់នេះបណ្តាលមកពីជាប់គាំងនៃប្រព័ន្ធបញ្ជា បូករួមទាំងកំហុសបច្ចេកទេសអ្នកបើកផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះជាយ៉ាងណា នេះគឺជាសោកនាដកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់អឺរ៉ុប និងជាគ្រោះថ្នាក់រថភ្លើងដែលមានអ្នកស្លាប់ច្រើនបំផុតនៅប្រទេសអេស្ប៉ាញក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ។
– គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ០៩ និង ០០ នាទីព្រឹក ស្ថិតនៅចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ (១០០ ម៉ាយ) ភាគខាងត្បូងនៃទីក្រុងម៉ាឌ្រីដ។
– ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ លោក Óscar Puente បានឱ្យដឹងថា រថភ្លើងដែលកំពុងឈប់មួយកន្លែងនោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រតិបត្តិករផ្លូវដែកឯកជនមួយឈ្មោះ Iryo ដោយមានអ្នកដំណើរចំនួន ១៤៧ នាក់នៅលើនោះ។ រថភ្លើងនេះ បានឈប់ស្ងៀមលើផ្លូវដែក ដោយសារតែបញ្ហាប្រព័ន្ធបញ្ជា។
– ក្រុមហ៊ុនផ្លូវដែកដែលបុកពីក្រោយរថភ្លើងក្រុមហ៊ុន Iryo នោះ មានឈ្មោះថា Renfe ដែលមានដឹកអ្នកដំណើរ ៣៩៧នាក់។
– គួរបញ្ជាក់ថា របាយការណ៍ពីអ្នកស្លាប់ ក៏ដូចជារងរបួសបន្ថែម គេនៅមិនទាន់បញ្ជាក់នៅឡើយនោះទេ ខណៈអ្នកជាប់គាំងមិនទាន់ដឹងថានៅរស់រានមានជីវិតប៉ុន្មានទេ៕
