ភ្នំពេញះ – យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាផ្លូវការឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋចំនួន ១០ ០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ សម្រាប់ឆ្នាំ២០២៦ នេះ ដែលស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា។
– សូមជម្រាបថា កម្ពុជាបានអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធាជាលើកដំបូងនៅឆ្នាំ២០០៦ ប៉ុន្តែច្បាប់នេះមិនទាន់ត្រូវបានអនុវត្តជាក់ស្តែងនោះទេ។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងធានាការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រោយមក រាជរដ្ឋាភិបាលបានរៀបចំច្បាប់ថ្មីស្តីពីកាតព្វកិច្ចយោធា ដោយកែប្រែរយៈពេលបំពេញកាតព្វកិច្ចពី១៨ខែ ទៅ២៤ខែ និងកំណត់អាយុប្រជាពលរដ្ឋជាបុរសដែលត្រូវបំពេញកាតព្វកិច្ចយោធាពី១៨ឆ្នាំ ដល់២៥ឆ្នាំ ខណៈស្ត្រីអាចចូលបម្រើដោយស្ម័គ្រចិត្ត។
– ច្បាប់ថ្មីនេះត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ និងព្រឹទ្ធសភាអនុម័តនៅថ្ងៃទី២០ ខែឧសភា មុនពេលប្រកាសឱ្យប្រើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦៕


