ទីផ្សារប្រេងកើនឡើងវិញ នៅថ្ងៃនេះ បន្ទាប់ពីរោងចក្រចម្រាញ់ប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីតត្រូវគ្រាប់ផ្លោងចំ

អន្តរជាតិះ – តម្លៃប្រេងបានកើនឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីមានការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងប្រទេសអារ៉ាប៊ី​សាអូ​ឌី​ត​​ ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេបំផុតនៅលើពិភពលោក។

– ហេតុការណ៍នេះ បានបង្កឱ្យមានក្តីបារម្ភជាថ្មីអំពីហានិភ័យចំពោះការផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកើតចេញពីជម្លោះជាមួយប្រទេសអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៤៨ ដុល្លារ ឬ ១,៣ ភាគរយ ដល់ ១១៥,៣៦ ដុល្លារក្នុងមួយធុង។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានកើនឡើង ១,២២ ដុល្លារ ឬ ១,២២ ភាគរយ ដល់ ១០១,១២ ដុល្លារ។

– ក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃអង្គារ ពីការបាញ់មីស៊ីលវាយប្រហាររោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះបង្ហាញពីការបង្កើនភាពតានតឹងកាន់តែខ្លាំងក្លាលើប្រទេសដែលផលិតប្រេងឆៅធំជាងគេទីពីរនៅលើពិភពលោក។

– អាជ្ញាធរសាអូឌីត មិនទាន់ចេញមុខមកបញ្ជាក់ភ្លាមៗនៅឡើយទេ អំពីការវាយប្រហារទៅលើរោងចក្រដែលមានសមត្ថភាពចម្រាញ់ប្រេង ៥៥០.០០០ បារ៉ែលក្នុងមួយថ្ងៃនេះ។

– តម្លៃប្រេងបានងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះជិត ២ ដុល្លារ កាលពីថ្ងៃអង្គារ ដោយសារតែការចរចាមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ា បានជួយកាត់បន្ថយក្តីបារម្ភទាក់ទងនឹងការផ្គត់ផ្គង់ប្រេង៕

You might like