ភ្នំពេញះ – កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ និងឆ្មក់ចុះបង្ក្រាបករណី ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ ដោយឃាត់ខ្លួនជនបរទេសចំនួន៥នាក់ ស្ថិតនៅបន្ទប់ខុនដូ ចំនួន ០២បន្ទប់ នៃអគារខុនដូរបូរីសែនសុខ អាគារC ផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ ទទួលការងារការិយាល័យផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានដឹកនាំកម្លាំងសហការជាមួយ គណៈបញ្ជាការរដ្ឋបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកស្រី ផាន់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណី ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ។

– ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានរកឃើញមានជនបរទេស ចំនួន ០៥នាក់ស្រី ក្នុងនោះមាន ជនជាតិចិន ម្នាក់ ភេទស្រី ជាអ្នកចាត់ចែង និងរៀបចំមើលថែឲ្យមានការពពោះ។ និងជនជាតិរៀតណាម ចំនួន ០៤នាក់ ភេទស្រី ព្រមទាំងដកហូតវត្ថុតាង មួយចំនួន។
– បច្ចុប្បន្ននគរបាលការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងចាត់ការតាមនីតិវិធី៕
