អន្តរជាតិះ – គ្មានអ្វីត្រូវលាក់បាំងជិតទៀតឡើយ! ប្រទេសថៃ គឺជាសម្បុក Scammer និងបណ្តាញជួញដូរមនុស្ស ព្រមទាំងជាជម្រកគ្រឿងញៀនផងដែរ ជាក់ស្តែងចុងក្រោយនេះ ប៉ូលិសថៃ ឈានដល់រឹបអូសបានថ្នាំមេតំហ្វេតាមីន រហូតដល់ទៅ ១០លានគ្រាប់ សរុបមានទម្ងន់ជាងមួយ១តោន ដែលដឹកមួយឡានធំ។
– តាមការផ្សាយរបស់ Khaosod, មេតំហ្វេតាមីនទាំងនេះ រឹបអូសបាននៅខេត្ត Phayao កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ខណៈគ្រឿងញៀន កំពុងដឹកទៅខេត្ត Pathum Thani ដើម្បីចែកចាយបន្ត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងការស្ទាក់ចាប់នោះ ប៉ូលិសបានឃាត់ខ្លួនអ្នកបើកបររថយន្ត ហើយបើយោងតាមរបាយការណ៍បឋម បានបង្ហាញថា រថយន្តនេះ គឺដឹកគ្រឿងញៀនចេញពីឃ្លាំងចាស់ ដែលគេទុកចោលមួយ ក្នុងស្រុក Thoeng នៃខេត្ត Chiang Rai ដើម្បីដឹកទៅ Pathum Thani ប៉ុន្តែត្រូវស្ទាក់ចាប់បានក្នុងឃុំ Mae Tam នៃស្រុក Muang ខេត្ត Phayao។
– បច្ចុប្បន្ន ប៉ូលិសថៃ កំពុងស៊ើបអង្កេត និងតាមដាន រកបណ្តាញនៅពីក្រោយរឿងនេះ និងអ្នកជាប់ពាក់ព័ន្ធ។
– ១០លានគ្រាប់ មិនមែនជាចំនួនតិចទេ ហើយក៏មិនមែនជារឿងថ្មីដែរ ដែលលាតត្រដាងកាន់តែច្បាស់ថា ប្រទេសថៃ ដែលជាជម្រកគ្រឿងញៀន មានទាំងការជួញដូរ និងអ្នកជក់ថ្នាំ ពេញទឹកពេញដី។
– ជាក់ស្តែង បកទៅថ្នាំ២០១៩! កាលនោះ មេតំហ្វេតាមីន ១០លានគ្រាប់ ដែលដឹកទៅខេត្ត Pathum Thani ដូចគ្នានេះ ក៏ត្រូវបានប៉ូលិសស្ទាក់ចាប់ និងរឹបអូសបានផងដែរ។
– ក្នុងករណីនោះ ប៉ូលិសបានស្ទាក់រថយន្តកុងតឺន័រមួយគ្រឿងលើផ្លូវ Phathon Yothin ក្នុងភូមិ Ban Hat Poo Dai នៃឃុំ Na Kaeo ស្រុក Ko Kha ហើយឆែកឆេរ រកឃើញ គ្រឿងញៀនច្រកក្នុងបាវ ចំនួន ៥០បាវ។ ក្រោយមក ប៉ូលិសក៏ចាប់ខ្លួនអ្នកបើកបរ រួចក៏ចាត់ការតាមនីតិវិធីច្បាប់៕

