បាត់ដំបងះ – អាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសជនសង្ស័យជាមេខ្យល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចនាំមនុស្សប្រុសស្រីសរុប១១នាក់ ចូលទឹកដីថៃដោយខុសច្បាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កិច្ចប្រតិបត្តិការរបស់កងរាជអាវុធហត្ថដែលបានតាមប្រមាញ់មុខសញ្ញានាំមនុស្សឆ្លងដែននេះ បានធ្វើឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅក្នុងកិច្ចប្រតិបត្តិការនោះដែរកម្លាំងជំនាញនៃកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យអ្នកនាំ(មេខ្យល់)ចំនួន១នាក់ និងពលករចំនួន ១១នាក់ ក្នុងនោះស្រី ៧នាក់។
– ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូត ទូរសព្ទ័ ចំនួន ១គ្រឿង រថយន្តកាមម៉ារី មួយគ្រឿង ព៌ណខ្មៅ ស្លាកលេខ សៀមរាប2A-6728។
– លោកវរសេនីយ៍ទោ សូ ឌី បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបញ្ជូនមកកាន់ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តនិតិវិធី៕
