រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា​អាមេរិក​នឹង​បន្ត​ជួយ​ឱ្យ​ការ​សន្យា​ចំពោះ​សន្ដិភាព​រវាង​កម្ពុជា​និង​ថៃ​ក្លាយ​ជា​ការ​ពិត

អន្តរជាតិះ – រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាកូ រូប៊ីអូ បាន​ចេញ​សេចក្ដី​ថ្លែង​ការ​មួយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៦​នេះ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ដោយ​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​ដល់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្ដិភាព​កម្ពុជា​-ថៃ​ និង​ជួយ​ឱ្យ​ការ​សន្យា​អំពី​ការ​ធ្វើ​ឱ្យ​មាន​​សន្ដិភាព​រវាង​​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ការ​ពិត​។

– កាល​លើក​ឡើង​របស់​លោក​ រូប៊ីអូ ពេល​នេះ​គឺ​ចំ​ខួប​១​ឆ្នាំ​នៃ​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្ដិភាព​២៦ ខែ​តុលា រវាង​ប្រទេស​កម្ពុជា និង​ថៃ​ នៅ​ទី​ក្រុង​កូឡាឡាំពួរ​​ដែល​មាន​ប្រធានាធិបតី​អាមេរិក​ជា​សាក្សី​ផង​ដែរ​។

– ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ​ ប្រមុខ​ការ​ទូត​អាមេរិក​បាន​រម្លឹក​ថា​ ការ​សម្រេច​បាន​កិច្ច​ព្រមពៀង​សន្ដិភាព​កូឡាឡាំពួរ​គឺ​ជា​សមិទ្ធផល​ការទូត​ដ៏​សំខាន់​មួយ​​ដែល​អាច​សម្រេច​ទៅ​បាន​ដោយ​សារ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ប្រកប​ដោយ​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សន្ដិភាព​ពិភព​លោក​។

– លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «កិច្ច​ព្រមព្រៀង​ទាំង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ឥទ្ធិពល​នៃ​ការ​ទូត​អាមេរិក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ និង​បាន​កសាង​មូលដ្ឋាន​គ្រឹះ​សន្ដិភាព​រវាង​កម្ពុជា​និង​ថៃ​។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​ងារជាមួយ​ប្រទេស​ទាំង​ពី​ក្នុង​ការ​គាំទ្រ​ដល់​គោរព​កិច្ច​ព្រមព្រៀង​ និង​ជួយ​ឱ្យ​ការ​សន្យា​អំពី​សន្ដិភាព​ដ៏​យូរ​អង្វែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំ​ងពីរ​ក្លាយ​ជា​ការ​ពិត​»។

– ​​​​​​គួរ​ឱ្យ​ដឹង​ផង​ដែរ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៧​នេះ​ ជា​ខួប​១​ឆ្នាំ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាព​រវាង​កម្ពុជា​និង​ថៃ​ នៅ​ទីក្រុង​កូឡាឡាំពួរ​ដែល​ចុះ​ហត្ថលេខា​ដោយ​​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ និង​ពី​​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ប្រធានាធិបតី​អាមេរិក​​ផង​ដែរ។ ក្នុង​កិច្ច​ព្រមពៀង​នោះ​មាន​៩ចំណុច​ គឺ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​គោរព​ធម្មនុញ្ញ​សហប្រជាជាតិ ​រៀបចំ​ឱ្យ​មាន​យន្តការ​​កិច្ច​សន្ទនា​ព្រំដែន បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​តំបន់​ព្រំដែន ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ កសាង​ទំនាក់ទំនង​ការទូត​ឡើង​វិញ ធ្វើការ​ដោះ​មីន​រួម​គ្នា​ ដោះលែង​ទាហាន​ខ្មែរ​មក​វិញ និង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ព្រំដែន​៕

You might like