កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង ២កន្លែង នៅក្រុងប៉ោយប៉ែត ដែលត្រៀមប្រព្រឹត្តបទល្មើស Online Scams, ឃាត់មនុស្ស ១៣៩នាក់ និងដកហូតសម្ភារៈជាច្រើន

បន្ទាយមានជ័យ ៖ – កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមាន​ជ័យ​ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ២កន្លែង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រៀមប្រព្រឹត្តបទល្មើស Online Scams។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលដោយលោក សំ រឹទ្ធ សុខុន ព្រះរាជ អាជ្ញា រង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។

– នៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញ សហការជាមួយគណៈបញ្ជាការខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការឆែកឆេរទីតាំងសង្ស័យចំនួន ២កន្លែង ដែលត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ទីតាំងទាំងពីរនេះស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

– ក្នុងប្រតិបត្តិការនេះ ទីតាំងទី១អគារកម្ពស់៧ជាន់ និងទីតាំងទី២ អគារស្នាក់នៅចំនួន៤កម្ពស់៨ជាន់។
ជាលទ្ធផលទីតាំងទ១ រកឃើញទូដែក ៤ទូ, កាំភ្លើងខ្លី១ដើម, ទូរស័ព្ទ និងកុំព្យូរទ័រជាច្រើនគ្រឿង ដែលកំពុងរៀបចំដើម្បីប្រព្រឹត្តបទល្មើស។
ទីតាំងទី២ មានមនុស្សស្នាក់នៅ១៣៩នាក់/ស្រី៤៦នាក់ (ជនជាតិឥណ្ឌូនេស៊ី១៣០នាក់/ស្រី៣៧នាក់និង ខ្មែរ៩នាក់ស្រី)៕

You might like