បាត់ដំបងះ – រយៈពេលប៉ុន្មានថ្ងៃនេះ ទីតាំងទឹកជំនន់សំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កំពុងមានការភ្ញាក់ផ្អើល និងល្បីតៗគ្នាដល់ប្រជាពលរដ្ឋនាំគ្នាទៅបង់សំណាញ់ដើម្បីនេសាទត្រី ព្រោះគោលដៅសំខាន់ៗជាច្រើនកំពុងតែពេញនិយមរបស់ប្រជានេសាទ ខណៈឆ្នាំនេះទឹកធំ ត្រីក៏សម្បូរថែមទៀតផង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្រាប់ភូមិសាស្ត្រដែលប្រជាពលរដ្ឋកំពុងសប្បាយរីករាយក្នុងការនេសាទ គឺមានដូចជា អូរសណ្ដាស់ តាមបណ្ដាទ្វារទឹកអាងភាស ខាងក្រោមទំនប់ស្ទាក់ទឹកសាលាតាអន ប្រឡាយអូរដូនពៅ និងអូរតាគីជាដើម ដែលតំបន់ទាំងនេះកំពុងសំបូរត្រីឡើង ដូចជាត្រីឆ្លូញ ត្រីឆ្ពិន ត្រីស និងត្រីលេញ ៘ ដោយគេមិនដឹងថា តើត្រីទាំងនេះមកពីខាងណានោះទេ ព្រោះប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋសប្បាយក្នុងការនេសាទដោយសារសម្បូរត្រី ហើយកន្លែងខ្លះម្ចាស់សំណាញ់ លើកស្ទើរមិនរួចដោយសារជាប់ត្រីច្រើនពេក។
– ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមិនបាននេសាទក៏អាចទៅទិញយកមកធ្វើម្ហូបបាន ព្រោះនៅពេលត្រីត្រូវតម្លៃត្រីក៏ចុះថោក ដោយកាលពីថ្ងៃទី២២ តុលាម្សិលមិញនេះ តម្លៃត្រីលេញសុទ្ធនៅទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងមួយគីឡូក្រាម ត្រឹមតែ ២.០០០ រៀលប៉ុណ្ណោះ ដែលយើងអាចយកមកខឲ្យផុយឆ្អឹងឬធ្វើម្ហូបតាមចំណង់ចំណូលចិត្តបាន៕
