ទីតាំង ស្ទីម និងម៉ាស្សា «អេសអឹម» ត្រូវសមត្ថកិច្ចបង្ក្រាបដោយសង្សយ័លួចលាក់បង្កប់សេវាកម្មជួញដូរផ្លូវភេទ

ភ្នំពេញះ – ទីតាំងហាងស្ទីម និងម៉ាស្សា មួយកន្លែងយីហោ «អេសអឹម» ដែលសង្ស័យលួចលាក់បង្កប់សេវាកម្មជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការណ៍ចុះបង្រ្កាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ ៩៥ កែង ៣៩៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មន្ត្រីជំនាញបានឲ្យដឹងថា ជាក់ស្តែងក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីនគរបាលជំនាញ បានស្រាវជ្រាវចំណុចទីតាំងហាងស្ទីម និងម៉ាស្សាខាងលើនេះជាច្រើនថ្ងៃ រហូតឈានដល់ការឆ្មក់បង្រ្កាបបានដោយជោគជ័យ ។ ក្នុងនោះរកឃើញវត្ថុតាងមួយចំនួន និងមនុស្សប្រុសស្រីជាច្រើននាក់ ។

– ក្រោយការបង្រ្កាបរួចរាល់ សមត្ថកិច្ចបានធ្វើការបិទខ្ទប់ ទីតាំងខាងលើ ចំណែកមនុស្សប្រុសស្រីទាំងអស់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

 

You might like