តំបន់ទីបេ ប្រទេសចិនរងគ្រោះធម្មជាតិទៀតហើយ ដោយរញ្ជួយដីកម្រិតធ្ងន់ធ្ងរសម្លាប់មនុស្ស ១៦នាក់

អន្តរជាតិះ – យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន រាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៧ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំមួយនៅក្នុងតំបន់ទីបេ ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ១៦ នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារសារព័ត៌មាន Xinhua ដោយដកស្រង់សម្តីពីការិយាល័យគ្រប់គ្រងគ្រោះអាសន្នមូលដ្ឋាន បានរាយការណ៍ថា ទីតាំងកណ្ដាល និងការចាប់ផ្ដើមដំបូងនៃគ្រោះរញ្ជួយដីនេះ បានកើតឡើងនៅក្នុងស្រុក Baqên នៃតំបន់ Nagqu កាលពីយប់ថ្ងៃព្រហស្បតិ៍។ ស្រុកនេះស្ថិតនៅចម្ងាយ ៤០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Lhasa ដែលជារដ្ឋធានីរបស់ទីបេ។

– ទន្ទឹមនោះ មកដល់ពេលនេះ អាជ្ញាធរបានប្រកាសដាក់តំបន់នោះក្នុងស្ថានភាពអាសន្ន និងបានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់តំបន់ដែលរងផលប៉ះពាល់ ស្របពេលដែលមានមនុស្ស ៣២ នាក់ផ្សេងទៀតរងរបួសផងដែរ។

– សេចក្តីរាយការណ៍ក្នុងតំបន់ បានឱ្យដឹងថា នៅក្នុងតំបន់ដែលរងផលប៉ះពាល់នោះ ប្រព័ន្ធអគ្គិសនីត្រូវបានកាត់ផ្តាច់ ហើយផ្ទះសម្បែងចំនួន ៣៣៩ ខ្នង ត្រូវដួលរលំ។

– ដុំថ្មធំៗដែលបានបាក់ធ្លាក់មក ធ្វើឱ្យបិទផ្លូវនានានៅក្នុងតំបន់នេះ នាំឱ្យក្រុមជួយសង្គ្រោះ ជួបការលំបាកកាន់តែខ្លាំងក្នុងការធ្វើដំណើរទៅកាន់តំបន់ខ្ពង់រាបដែលរងផលប៉ះពាល់។

– យោងតាមអ្នកស្រុកផ្ទាល់ បានបញ្ជាក់ថា ការរញ្ជួយដែលខ្លាំងបំផុតគឺនៅក្នុងទីក្រុង Qamdo និង Nyingchi នៃតំបន់ទីបេ។

– តំបន់ទីបេនេះ គឺជាតំបន់ដែលងាយរងគ្រោះដោយសារសកម្មភាពរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ កាលពីឆ្នាំ ២០២៣ ការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ បានសម្លាប់មនុស្សជាង ១២០ នាក់ នៅក្នុងខេត្តកានស៊ូ (Gansu) នៃប្រទេសចិន ដែលជាតំបន់ភ្នំនៅក្បែរនោះដែរ។

– កាលពីពេលថ្មីៗនេះ ក្នុងរយៈពេលមិនដល់ ២ ខែផង តំបន់ទីបេ និងប្រទេសនេប៉ាល់ ក៏បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយការដួលរលំនៃផ្ទាំងទឹកកក (glacier) ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់បាត់បង់ជីវិត។ មនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា នៅតែបន្តបាត់ខ្លួន៕

You might like