មនុស្ស៣នាក់បាត់បង់ជីវិត និង៣នាក់​រងរបួសដោយគ្រោះអគ្គិភ័យឆេះផ្ទះយប់មិញនៅសង្កាត់ស្ទឹងមានជ័យ​ទី២

ភ្នំពេញះ – កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយបានកើតឡើងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅជិតទីលានចាក់សំរាមចាស់ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសេចក្ដីរាយការណ៍បឋម ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យមានមនុស្ស៣នាក់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ តាមព័ត៌មានបឋមដែលក្រុមការងារទទួលបាន ជនរងគ្រោះដែលបាត់ជីវិតក្នុងហេតុការណ៍នេះ មានបុរសវ័យ៦៧ឆ្នាំម្នាក់ ស្ត្រីវ័យ៤៤ឆ្នាំម្នាក់ និងក្មេងស្រីអាយុ៧ឆ្នាំម្នាក់។

– ទោះបីយ៉ាងណា មូលហេតុនៃការឆាបឆេះរហូតបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតរហូតដល់៣នាក់នេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនោះទេ៕

 

You might like