អន្តរជាតិះ – បន្ទាប់ពីភាពរកាំរកូសអស់រយៈពេលជាច្រើនសប្ដាហ៍រវាងលោក ហ្សេលេនស្គី និងលោក ត្រាំ, អាមេរិក បានសម្រេចបើកឱ្យដំណើរការឡើងវិញនូវប្រព័ន្ធមួយចំនួន ដើម្បីគាំទ្រដល់យោធាអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ការចែករំលែកព័ត៌មានចារកម្មពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី ត្រូវបានដំណើរការឡើងវិញហើយ ក្រោយពីផ្អាកអស់រយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ជួបពិភាក្សាជាមួយលោក Steve Witkoff ដែលជាតំណាងពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។
– ជំនួបនៅទីក្រុង Oslo ប្រទេសន័រវេសនេះ បានកើតឡើងបន្ទាប់ពីទីក្រុងគៀវ ចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន បានលាក់ទុកព័ត៌មានចារកម្មសំខាន់ៗធ្វើឱ្យខ្លួនរងគ្រោះថ្នាក់ពីការវាយប្រហាររបស់រុស្ស៊ី។
– ទោះជាយ៉ាងណា ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដោយហៅការចោទប្រកាន់នោះថាជារឿង «គួរឱ្យអាម៉ាស់»។
– ទន្ទឹមនោះ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ បានថ្លែងថា មាន «វឌ្ឍនភាពពិតប្រាកដ» មួយលើសំណើផ្សេងៗដើម្បីស្វែងរកសន្តិភាពអ៊ុយក្រែន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ហើយព្រមានថា ចាំបាច់ត្រូវមានការអត់ធ្មត់បន្តទៀត។
– ជាមួយគ្នានោះ លោក ហ្សេលេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុប បានលើកឡើងថា ឥឡូវនេះ វាអាស្រ័យលើភាគីរុស្ស៊ីក្នុងការឆ្លើយតបទៅនឹងសំណើដែលបានព្រមព្រៀងគ្នានៅទីក្រុង Oslo នេះ។
– មន្ត្រីអាមេរិកម្នាក់ បានពិពណ៌នាអំពីកិច្ចពិភាក្សានេះថា ជាកិច្ចពិភាក្សាដែលមានផ្លែផ្កា និងស្ថាបនាបំផុត ដោយបញ្ជាក់ថា មានការឯកភាពគ្នាដ៏រឹងមាំនៅកម្រិតការងាររវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ពាក់ព័ន្ធនឹងជំហានបន្ទាប់។
– គួរបញ្ជាក់ថា អាមេរិក បានសម្រេចផ្អាកការផ្ដល់ព័ត៌មានសម្ងាត់ និងបិទប្រព័ន្ធទំនាក់ទំនង Starlink ដើម្បីជាការព្រមានអ៊ុយក្រែន ឱ្យបញ្ឈប់ការវាយប្រហារលើទីតាំងប្រេងរុស្ស៊ី៕
