ភ្នំពេញ ៖- ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចផាប់យីហោ(វេលា) ផ្លូវ៩១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពី ម៉ោងប្រហែល ២២:០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦កន្លងមក ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនសង្ស័យចំនួន០៤នាក់រួមមាន៖
១-ឈ្មោះ បន លីហួរ ហៅ អាហួរ ភេទប្រុស អាយុ ១៨ឆ្នាំ។
២-ឈ្មោះ ថន សខហុី ហៅ អាហុី ភេទប្រុស អាយុ ១៨ឆ្នាំ។
៣-ឈ្មោះ ហេង លីម៉េង ហៅ អាម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ។
៤-ឈ្មោះ រតនា ដារ៉ូ ហៅ អារ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕




