តម្លៃប្រេងធ្លាក់ចុះ នៅថ្ងៃនេះ ដោយសារអាមេរិកផ្អាកទណ្ឌកម្មលើរុស្ស៊ី

អន្តរជាតិះ – តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃអង្គារនេះ ខណៈទីផ្សារកំពុងវាយតម្លៃបទបញ្ជារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជុំវិញការលើកលែងទណ្ឌកម្ម និងពន្ធគយមួយចំនួនពាក់ព័ន្ធនឹងការនាំចេញថាមពលរបស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះជាយ៉ាងណា ការវាយប្រហារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងយេម៉ែន នៅតែបង្កក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា។

– តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤៩ សេន ឬ ០,៤៥ ភាគរយ មកនៅត្រឹម ១០៩,០៦ ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានថយចុះ ០,៣៣ ភាគរយ មកនៅត្រឹម ១០៣,៣២ ដុល្លារមួយបារ៉ែល។

– កាលពីម្សិលមិញ តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ ១១០,៧០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២០ ខែឧសភា មក។

– នៅក្នុងបទបញ្ជាដែលបានចេញផ្សាយ កាលពីយប់ថ្ងៃសុក្រ លោក ត្រាំ បានសម្រេចលើកលែងទណ្ឌកម្ម និងពន្ធគយសំខាន់ៗរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី រួមទាំងពន្ធលើទំនិញ និងប្រេង រួមទាំងឧស្ម័ន។

– ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ាកូ រូប៊ីអូ បានលើកឡើងថា មន្ត្រីពាក់ព័ន្ធត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានការណ៍៕

You might like