រដ្ឋមន្ត្រី​ធម្មការ​ជំរុញ​ការ​រៀបចំ​ពិធី​បុណ្យ​កឋិន​ខាង​មុខ​ក្នុង​ភាព​សាមញ្ញ សន្សំសំចៃ មិន​បង្ក​ជា​បន្ទុក​ដល់​ពុទ្ធ​បរិស័ទ

ភ្នំពេញះ – រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​លោក ចាយ បូរិន បាន​ផ្ដាំ​ផ្ញើ​ដល់​ព្រះ​មន្ត្រី​សង្ឃ​ មន្ទីរ​ធម្មការ​និង​សាសនា​រាជធានីខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ព្រះ​ធម៌​វិន័យ​ និង​ប្រពៃណី​ ក្នុង​ថ្ងៃ​បវារណា​ចេញ​ព្រះ​វស្សា​របស់​ព្រះ​សង្ឃ និង​រដូវ​កឋិន​ទាន​ខាង​មុខ។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​សូម​ឱ្យ​ការ​រៀបចំ​ស្ថិត​ក្នុង​ភាព​សាមញ្ញ សន្សំសំចៃ និង​មិន​បង្ក​ជា​បន្ទុក​ដល់​ពុទ្ធ​បរិស័ទ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លើក​ឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​ និង​ព្រះ​ចៅអធិការ​គ្រប់​វត្ត​ទូទាំង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៦ នៅ​វត្ត​ចន្ទប្បជោត្តនារាម លោក ចាយ បូរិន មាន​ប្រសាសន៍​ជំរុញ​ដល់​ការ​រៀបចំ​ថ្ងៃ​ចេញ​វស្សា​របស់​ព្រះ​សង្ឃ និង​ការ​រៀបចំ​កឋិន​ខាង​មុខ​តាម​ព្រះធម៌វិន័យ និង​ប្រពៃណី ក្នុង​ស្មារតី ព្រះពុទ្ធ​សាសនា​តែ​មួយ សាសន​ពិធី​តែ​មួយ ដោយ​រក្សា​ភាព​សាមញ្ញ​​ សន្សំសំចៃ មិន​បង្ក​ជា​បន្ទុក​ដល់​ពុទ្ធ​បរិស័ទ។ បន្ថែម​លើ​នេះ​លោក​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​សូម​ជួយ​សម្របសម្រួល​ដល់​ពុទ្ធបរិស័ទ​បាន​មក​ធ្វើ​បុណ្យ​ដោយ​សុខ​សុវត្ថិភាព និង​ត្រូវ​ឆក់​យក​ឱកាស​នេះ​ទេសនា​អប់រំ​ណែ​នាំ​ដល់​ពុទ្ធ​បរិស័ទ ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ គុណធម៌ សុជីវធម៌ ដើម្បី​កសាង​ភាព​ជា​ពុទ្ធ​បរិស័ទ​ល្អ​សម្រាប់​ព្រះពុទ្ធ​សាសនា​ផង​ និង​រក្សាភាព​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​ផង​។

– ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​រំលឹក​ពី​ការ​រួម​ចំណែក​របស់​​ព្រះពុទ្ធសាសនា​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ដូច​ជា​ស្ពាន​ ថ្នល់ សាលារៀន មន្ទីរពេទ្យ និង​ការ​ងារ​មនុស្ស​ធម៌​សង្គម​ផង​ដែរ​។

– គួរ​ឱ្យ​ដឹង​ផង​ដែរ ពិធី​បុណ្យ​កឋិន​គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​ធំ​មួយ​ បន្ទាប់​ពី​ថ្ងៃ​ចេញ​ព្រះវស្សា​ ចាប់​ពី​ថ្ងៃ​ ១រោច ខែ​អស្សុជ ដល់​ថ្ងៃ​ ១៥​កើត ខែ​កត្តិក ដែល​មាន​រយៈ​២៩​ថ្ងៃ​។ ពិធី​បុណ្យ​កឋិន​ឆ្នាំ​២០២៦​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​ខាង​មុខ​នេះ​ហើយ​៕

You might like