តម្លៃហាងឆេងមាស កើនឡើងដល់ជាង ៥០០០ ដុល្លារ មួយតម្លឹង

ភ្នំពេញះ- តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបន្តកើនឡើងដល់ជាង ៥ ពាន់ដុល្លារ (៥០២៧) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគរំពឹងពីការដំឡើងអត្រាការប្រាក់នៅក្នុងខែនេះ។

– លោកឧកញ៉ា ចិន សំណាង ​ម្ចាស់​ហាងមាសពេជ្រ CSNJ ​មានប្រសាសន៍ថានៅព្រឹកថ្ងៃចន្ទ ទី ១៩ ខែតុលា ២០២៦នេះថា អ៊ីរ៉ង់បានដាក់សំណើទៅឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រហ័រមូស្ស ដែលជាសញ្ញាល្អ ប្រសិនបើលោក ដូណាល់ ត្រាំ យល់ព្រម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកឧកញ៉ា ចិន សំណាង បន្ថែមថា ពីមុនពេលដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន លោក ត្រាំ បានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ទាក់ទងនឹងការនាំចេញប្រេង ប៉ុន្តែមកដល់ពេលនេះ លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោក មិនដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទេ ដោយចង់រកស៊ីជាមួយរុស្ស៊ី ហើយធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ១,៨% ក្នុងមួយបារ៉ែល ធ្វើឱ្យតម្លៃមាសមានឱកាសក្នុងការកើនឡើង។ តម្លៃមាសនឹងនៅតែបន្ត​កើន​ឡើង ដោយសារតែអតិ​ផរណាធ្លាក់ចុះ។

– សម្រាប់ហាងឆេងមាសក្នុងស្រុក នៅតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃចន្ទនេះ លក់ចេញក្នុងតម្លៃ ៥០១ ដុល្លារ ក្នុងមួយជី៕

You might like