ភ្នំពេញះ – កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោយឃាត់ខ្លួនយកមកសាកសួរនាំបន្ទាប់ពី រូបលោកបានធ្វើសកម្មភាពជិះរថយន្តម៉ាក Ford Ranger មួយគ្រឿង បើកប្រដេញ និងបុករថយន្ត Toyota Prius មួយគ្រឿង រហូតដល់ផ្លូវទាល់ក្នុងទីតាំងស្ងាត់មួយកន្លែង ហើយបានផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួសធ្ងន់ ដោយសង្ស័យផ្ដើមចេញពីរឿងភ្លើងប្រច័ណ្ឌ (ប្រពន្ធរបស់ខ្លួនជិះរថយន្តជាមួយប្រុសផ្សេង)។
– គួររំលឹកថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួសធ្ងន់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២០ និង២០នាទី នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់មក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
– យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 16 2-1969 ដេញតាមរថយន្ត Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-5381 របស់ប្រពន្ធលោក ដោយសារមានការសង្ស័យថាប្រពន្ធកំពុងធ្វើដំណើរជាមួយបុរសផ្សេង។ ដោយសារកំហឹង លោកបានដកអាវុធបាញ់គំរាមក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងបានបណ្ដាលឱ្យត្រូវកូនប្រុសបង្កើតរបស់លោករងរបួសចំពោះតែម្តង។
– បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
