អន្តរជាតិះ- ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្មេងអាយុ ១៦ ឆ្នាំម្នាក់បានបាញ់ទម្លុះទ្វារចូលទៅក្នុងសាលាបឋមសិក្សាមួយក្នុងទីក្រុង Bend រដ្ឋ Oregon ដោយបានសម្លាប់ក្មេងចំនួន ៣ នាក់ និងគ្រូបង្រៀនម្នាក់។
– មេប៉ូលិសទីក្រុង Bend លោក Mike Krantz បានប្រាប់ថាជនសង្ស័យត្រូវបានគេរកឃើញថាស្លាប់នៅខាងក្នុងសាលារៀនប៉ុន្មាននាទីបន្ទាប់ពីការបាញ់ប្រហារនេះ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ប្រភពដដែលបានបន្តថា
ក្មេងដែលត្រូវគេសម្លាប់ទាំង ៣ នាក់មានអាយុ ៥ ឆ្នាំ ៨ ឆ្នាំ និង ១១ ឆ្នាំ។ ក្មេងម្នាក់ទៀតអាយុ ៧ ឆ្នាំ និងគ្រូបង្រៀនម្នាក់អាយុ ៥៤ ឆ្នាំ បានរងរបួសហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ប៉ូលិសកំណត់ថាជនដៃដល់ដែលជាអ្នករស់នៅក្នុងទីក្រុង Bend ត្រូវបានគេបាញ់ប្រហារ និងបានដួលនៅខាងក្នុងសាលាភ្លាមៗបន្ទាប់ពីប៉ូលិសបានមកដល់ ។

