អន្តរជាតិះ – ភាគខាងត្បូងប្រទេសលីបង់ មិនស្ងាត់ឡើយ ទោះបីជាមានបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ការបាញ់ផ្លោងដោយកាំភ្លើងធំ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងតំបន់ភាគខាងត្បូងប្រទេសលីបង់ ខណៈយានយន្តយោធាបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ជាយក្រុងនៃទីក្រុងព្រំដែន Kfar Shuba។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទីភ្នាក់ងារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហារទីក្រុង Mansouri ក្នុងស្រុក Tyre។
– ទីភ្នាក់ងារដដែលឱ្យដឹងទៀតថា កាំភ្លើងធំរបស់អ៊ីស្រាអែលក៏បានកំណត់គោលដៅលើតំបន់ជាយក្រុង Bint Jbeil និងជ្រលងភ្នំ Srebbine និង Zibqin ផងដែរ ខណៈកងកម្លាំងអ៊ីស្រាអែលបានបាញ់ផ្លោងយ៉ាងខ្លាំងទៅលើជ្រលងភ្នំ និងតំបន់ព្រៃឈើក្នុងតំបន់ Srebbine។
– យោងតាមប្រភពដដែល ក្នុងស្រុក Nabatieh កងកម្លាំងអ៊ីស្រាអែល បានបង្កឱ្យមានការផ្ទុះធំៗចំនួនពីរក្នុងពេលដំណាលគ្នា គឺនៅតំបន់ Kfar Tebnit (ជិតសាលារៀនមួយកន្លែង) និងតំបន់ Zawtar al-Sharqiya ឆ្ពោះទៅកាន់តំបន់ Nabatieh al-Fawqa។
– លើសពីនេះ កាំភ្លើងធំរបស់អ៊ីស្រាអែលក៏បានបាញ់ផ្លោងទៅលើតំបន់ Jarmaq ក្នុងស្រុក Jezzine និងតំបន់ជាយក្រុង Kfar Shuba ផងដែរ។
– ដោយឡែក ក្នុងតំបន់ Kfar Shuba ទីភ្នាក់ងារព័ត៌មានមួយបានរាយការណ៍ថា គ្រឿងចក្រឈូសឆាយរបស់យោធាអ៊ីស្រាអែលមួយគ្រឿង រួមជាមួយរថក្រោះពីរគ្រឿង និងយានយន្តមួយចំនួនទៀត បានធ្វើដំណើរឆ្ពោះទៅកាន់ជាយក្រុងភាគខាងត្បូងនៃទីប្រជុំជន។
– យោងតាមតួលេខផ្លូវការចេញផ្សាយដោយរដ្ឋាភិបាលលីបង់កាលពីថ្ងៃចន្ទ ចាប់តាំងពីថ្ងៃទី០២ ខែមីនា មក ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ បណ្តាលឱ្យមនុស្ស ៤ ៣៨៩នាក់ស្លាប់ និង ១២ ៤២៤នាក់ ផ្សេងទៀតរងរបួស។
– ការវាយប្រហារទាំងនេះនៅតែបន្តកើតមាន ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និងត្រូវបានចុះហត្ថលេខាដោយទីក្រុងបេរូតនិងទីក្រុង Tel Aviv កាលពីថ្ងៃទី ២៦ ខែមិថុនា ក៏ដោយ៕
