សមត្ថកិច្ចការឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ពន្ធ័ករណីបោកគ្រាប់បែកនៅក្រុងប៉ោយប៉ែត

បន្ទាយមានជយ័ះ – ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ ភ្លាមៗក្រោយធ្វើសកម្មភាពកាប់ប្លន់និងបោកគ្រាប់បែក លើបុគ្គលិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត របួស១នាក់កាលពីនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានអោយដឹងនៅព្រឹកថ្ងៃទី១៦តុលានេះ ថាកាលពីយប់មិញមានក្មេងទំនើង១ក្រុម ជិះម៉ូតូធ្វើសកម្មភាពដេញកាប់និងគប់គ្រាប់បែក ទៅលើបុគ្គលិក ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ខណៈពេលធ្វើដំណើរតាមផ្លូវបណ្តាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

– ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័បានម្នាក់យកមកសាកសួរនិងឈានទៅ ឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ថែមទៀតសរុប៦នាក់។

– លោកមេប៉ុស្តិ៍បានបញ្ជក់ថា តាមការសន្និដ្ឋានបឋម ជាករណីក្មេងទំនើងបោកគ្រាប់បែក ខាងលើជាករណីកាប់យកម៉ូតូពីជនរងគ្រោះ ជនសង្សយ័ទាំង៦នាក់សមត្ថកិច្ចបានបន្តរនិតិវិធីតាមផ្លូវច្បាប់៕

You might like