អន្តរជាតិះ – យោងតាមអ្នកនាំពាក្យកងទ័ពនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ កំពុងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវបញ្ជីគោលដៅដែលមានលទ្ធភាពខ្ពស់ថាកងទ័ពអាមេរិកអាចនឹងប្រើប្រាស់ក្នុងការចាប់ផ្ដើមប្រតិបត្តិការដីគោក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកនាំពាក្យលោក Ebrahim Zolfaghari បានលើកឡើងថា កងទ័ពអ៊ីរ៉ង់កំពុងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យនៃគោលដៅសត្រូវជានិច្ច ហើយបានកំណត់ទីតាំងជាច្រើនរួចហើយនៅក្នុងប្រទេស រួមទាំងមូលដ្ឋានយោធាផងដែរ ដែលអាចនឹងត្រូវកម្ទេចចោលដោយកងកម្លាំងអ៊ីរ៉ង់ឆាប់ៗនេះ។
– លោក បានបន្ថែមថា ប្រសិនបើចាំបាច់ អ៊ីរ៉ង់ នឹងធ្វើការវាយប្រហារទុកមុនលើទីតាំងទាំងនោះ ដើម្បីរារាំង ឬទប់ស្កាត់សត្រូវពីការឈ្លានពាន ឬការវាយប្រហារណាមួយ។
– ទន្ទឹមនោះ លោក ក៏បានព្រមានថា ក្នុងករណីមានការវាយប្រហារថ្មីៗមកលើទឹកដីអ៊ីរ៉ង់នោះ កងកម្លាំងប្រដាប់អាវុធរដ្ឋ នឹងបើកការវាយប្រហារសងសឹកមួយដែលទូលំទូលាយ និងខ្លាំងក្លាជាងលើកមុនៗ ផងដែរ។
– លើសពីនេះ លោក ក៏គំរាមពីការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កងកម្លាំងអាមេរិកទាំងអស់ដែលត្រៀមដាក់ពង្រាយក្នុងទឹកដីអ៊ីរ៉ង់ ឬលើកោះនានានៅច្រក Hormuz ផងដែរ៕
