ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្ន​ពីជំងឺផ្ដាសាយ ខណៈជំងឺនេះកំពុងរីករាលដាលគួរឲ្យកត់សម្គាល់

ភ្នំពេញះ – ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានក្រើនរំលឹក និងណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីជំងឺផ្ដាសាយ ខណៈដែលជំងឺនេះកំពុងរីករាលដាលគួរឲ្យកត់សម្គាល់។ តាមរយៈប្រព័ន្ធតាមដានរបស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្តាសាយមានកើនឡើងគួរឱ្យកត់​សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បើតាមក្រសួងសុខាភិបាល ជំងឺផ្តាសាយ អាចឆ្លងយ៉ាងងាយតាមរយៈដំណក់ទឹកតូចៗ ដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគជំងឺផ្តាសាយ។ ក្នុងន័យនេះ ដើម្បីចូលរួមបង្ការទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួមការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដោយអនុវត្តតាមវិធានការបង្ការសំខាន់ៗ ដូចខាងក្រោម៖

-ប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលដែល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារសាធារណៈ។

-រក្សាអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់ និងច្រមុះ ពាក់ម៉ាស ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យ នៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាកស្តោះ ពាសវាលពាសកាលឡើយ។

-ត្រូវពាក់ម៉ាសការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើម (ក្អក ហូរសំបោរ កណ្តាស់) ដើម្បីចៀសវាងការចម្លងដល់អ្នកដទៃ។

-រក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាផ្តាសាយ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ និងទទួលទានទឹកស្អាតឱ្យបានច្រើន ទទួលទានចំណី អាហារចម្អិនឆ្អិនល្អ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំដើម្បីឱ្យជំងឺឆាប់ជាសះស្បើយ។

-ចៀសវាងការជួបជុំ ឬការធ្វើដំណើរ ដោយផ្អាកការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមាន អាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។

-ក្រុមមនុស្សងាយរងគ្រោះ គួរពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយតាមការណែនាំរ គ្រូពេទ្យជំនាញ។

-ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ៕

You might like