ទណ្ឌិតអាមេរិក ភ្ញាក់ដឹងខ្លួនវិញទាំងខឹងចិត្ត ក្រោយការចាក់ថ្នាំប្រហារជីវិត មិនស្លាប់

អន្តរជាតិះ – ទណ្ឌិតអាមេរិក លោកស្រី Christa Pike អាយុ ៥០ ឆ្នាំ មានការខឹងសម្បាយ៉ាងខ្លាំង ក្រោយនាងត្រូវគេប្រហារជីវិត តែមិនទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រដ្ឋ Tennessee បានព្យាយាមប្រហារជីវិត Pike ដោយការចាក់ថ្នាំពុល Pentobarbital ចំនួន ២ ដូស កាលពីថ្ងៃទី ៣០ ខែកញ្ញា ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅ លើជនរងគ្រោះ Colleen Slemmer អាយុ ១៩ ឆ្នាំ កាលពីឆ្នាំ ១៩៩៥។

– យ៉ាងណា Pike នៅតែនៅរស់ក្រោយការចាក់ថ្នាំនោះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ Nashville ទោះនាងសន្លប់ និងប្រើឧបករណ៍ជំនួយដង្ហើមអស់រយៈពេល ជាច្រើនថ្ងៃក៏ដោយ។

– តាមការផ្សាយរបស់ BBC កាលពីថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ Pike បានដឹងខ្លួនវិញ ប៉ុន្តែនៅតែមានសុខភាពមិនល្អ និងអាការៈធ្ងន់ធ្ងរ។ យ៉ាងណា នាងហើបមាត់និយាយបានខ្លះ ហើយពាក្យដំបូងរបស់នាង គឺបានសួរគេឯងថា៖ «តើខ្ញុំនៅឯណា តើអ្នកជានរណា?»។

– ជុំវិញរឿងនេះ មេធាវីការពារក្តីរបស់ Pike បានឱ្យដឹងថា នាងនៅតែប្រឈមបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធខួរក្បាល ហើយកំពុងមានកំហឹងក្នុងខ្លួន ប៉ុន្តែអាចនៅចងចាំបានថា គេព្យាយាមប្រហារជីវិតនាង។

– មូលហេតុនៃការប្រហារជីវិតមិនជោគជ័យនេះ ត្រូវបានក្រុមមេធាវីជឿជាក់ថា ខ្សែសេរ៉ូមត្រូវបានដាក់មិនត្រឹមត្រូវ ឬសរសៃឈាមរបស់ Pike បានបែក ដែលធ្វើឱ្យថ្នាំ Pentobarbital ភាគច្រើន ឬទាំងអស់ ជ្រាបចូលទៅក្នុងសាច់ដុំដៃ ជំនួសឱ្យការចូលទៅក្នុងប្រព័ន្ធសរសៃឈាម។

– យ៉ាងណា អាជ្ញាធររដ្ឋមិនទាន់បញ្ជាក់ពីមូលហេតុនៃការប្រហារជីវិតបរាជ័យនេះទេ ចំណែលនាយកដ្ឋានពន្ធនាគាររដ្ឋ Tennessee ក៏មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។

– យោងតាមមជ្ឈមណ្ឌលព័ត៌មានទោសប្រហារជីវិតអាមេរិក, Pike បានក្លាយជាមនុស្សដំបូងគេបង្អស់ដែលនៅរស់រានមានជីវិត បន្ទាប់ពីថ្នាំប្រហារជីវិត បានជ្រាបចូលទៅក្នុងរាងកាយ។

– ជុំវិញរឿងនេះ ក្រុមមេធាវីរបស់ Pike បានអំពាវនាវម្តងហើយម្តងទៀត ឱ្យអភិបាលរដ្ឋ Tennessee លោក Bill Lee បន្ធូរបន្ថយទោសប្រហារជីវិត មកត្រឹមទោសជាប់ពន្ធនាគារមួយជីវិតវិញ ដោយគ្មានការសម្រាលទោសឡើយ។

– ទន្ទឹមនោះ ក្នុងសវនាការថ្ងៃទី ៧ ខែតុលា ក្រុមមេធាវីបានកត់សម្គាល់ថា អាជ្ញាធររដ្ឋ ក៏មិនទាន់ប្រកាសថា នឹងមិនព្យាយាមប្រហារជីវិតនាងម្តងទៀតនោះដែរ៕

 

You might like