អាមេរិក ទទួលស្គាល់ការខូចខាតធ្ងន់ធ្ងរនៃមូលដ្ឋានទ័ពនៅមជ្ឈិមបូព៌ា ដោយសារស្នាដៃអ៊ីរ៉ង់

អន្តរជាតិះ – យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Intercept ដែលដកស្រង់សម្តីមន្ត្រីរដ្ឋបាលអាមេរិកមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការខូចខាតដែលកើតមានចំពោះមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាមានសភាពធ្ងន់ធ្ងរខ្លាំង ដែលរហូតធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ទំនងជានឹងមិនស្តារវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នេះឱ្យត្រឡប់ទៅរកកម្រិតដូចដើមវិញបានឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍នេះ មូលដ្ឋានទ័ពអាមេរិកសំខាន់ៗមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ា បានរងការខូចខាតក្នុងកម្រិតមួយដែលធ្វើឱ្យប្រតិបត្តិការរបស់វាពិបាកក្នុងការចាប់ផ្ដើមឡើងវិញ។

– យន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿង បានរងនូវការខូចខាត និងត្រូវបានបំផ្លាញក្នុងអំឡុងពេលនៃជម្លោះនេះ រួមមានយន្តហោះចម្បាំង F-15 ចំនួន ៤ គ្រឿង, យន្តហោះចាក់ប្រេងលើអាកាស KC-135 ចំនួន ១២ គ្រឿង និងយន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 Reaper ចំនួន ៣០ គ្រឿង ផងដែរ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្រោងនឹងមានការឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់វិញនៅយប់ឈានចូលថ្ងៃទី ៨ ខែកក្កដា ដោយចោទប្រកាន់អ៊ីរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ៕

You might like