អន្តរជាតិះ – បាតុកម្មសិស្សិនិស្សិតនៅអឺរ៉ុប ដែលផ្តើមចេញពីការប្រឆាំងនឹងភាពកម្សោយនៃប្រព័ន្ធអប់រំ កាន់តែធ្ងន់ធ្ងរទៅៗហើយ ដោយមិនត្រឹមតែផ្ទុះឡើងនៅបារាំងទេ ឥឡូវវាបានរាលដាលទៅដល់ប្រទេសបែលហ្ស៊ិកឯណោះ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ RT រុស្ស៊ី នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅទីក្រុង Liege នៃប្រទេសបែលហ្ស៊ិក បាតុកម្មសិស្សនិស្សិត បានប្រែក្លាយទៅជាអំពើហិង្សា ដោយបាតុករនាំគ្នា វាយបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ដុតបំផ្លាញសំណង់នានា និងបង្កចលាចល ពេញដងផ្លូវ។

– មិនត្រឹមប៉ុណ្ណឹង បាតុករ ថែមទាំងវាយបំបែកកញ្ចក់បង្អួចសាលារៀននានា និងបានគប់វផាវ ពងទា និង ដែក សំដៅលើអគារសិក្សាផងដែរ បង្ខំឱ្យប៉ូលិសត្រូវធ្វើអន្តរាគមន៍ ដោយចាត់វិធានការក្តៅ ឈានដល់ប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា។
– អំឡុងការត្រួតពិនិត្យជាប្រចាំ កងកម្លាំងនគរបាល បានរកឃើញគ្រឿងផ្សំ ដែលអាចយកទៅច្នៃ ធ្វើជាគ្រាប់បែកភ្លើងបាន ដូចជាដបទទេ និងក្រណាត់ ដែលលាក់ទុកក្នុងកាបូបរបស់បាតុករមួយចំនួន។

– ក្នុងការបង្ក្រាបនោះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៦នាក់ ខណៈកំពុងព្យាយាមទប់ទល់នឹងស្ថានការណ៍ កុំឱ្យរាលដាលកាន់តែអាក្រក់លើសនេះទៀត ដ្បិតមិនទម្លាយថា តើមានបាតុករប៉ុន្មាននាក់ ចូលរួមក្នុងការតវ៉ានេះក៏ដោយ។
– បាតុកម្មនេះ ត្រូវបានបំផុសគំនិតដោយ បាតុកម្មនៅបារាំង ដែលផ្ទុះឡើងក្នុងទីក្រុងប៉ារីស កាលពីខែមុន ជុំវិញភាពអន់ខ្សោយ និងការដើរថយក្រោយ នៃប្រព័ន្ធអប់រំជាតិ ប៉ុន្តែក្រោយមក ក៏រីករាលដាលពាសពេញផ្ទៃប្រទេស ប្រែជាហិង្សា ដោយសង្ស័យថា អុជបញ្ឆេះដោយក្រុមអ្នកនយោបាយឆ្វេងនិយមជ្រុល។
– គិតត្រឹមថ្ងៃចន្ទ មានសាលានិងគ្រឹះស្ថានអប់រំរហូតដល់ទៅ ៥០០កន្លែងឯណោះ ត្រូវបិទទ្វារទាំងស្រុង ឬបិទផ្នែកខ្លះ ព្រោះតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ខណៈមនុស្សជាង ៥ ០០០នាក់ ត្រូវបានចាប់ខ្លួន តាំងពីបាតុកម្មផ្ទុះឡើងដំបូងមក ខណៈក្នុងនោះមាន ៨៥% គឺជាអនីតិជន៕

