ភ្នំពេញះ – តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះបន្តិចវិញមកនៅក្រោម ៥ ពាន់ដុល្លារ (៤៩៩០) គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃសុក្រទី ០២ តុលា ២០២៦។
– ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ការកើនឡើងនៅក្នុងទីផ្សារមូលបត្របំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានជួយទប់ទល់នឹងការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ដុល្លារ ដែលបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ ការកើនឡើងនៃតម្លៃប្រេងក៏បានកំណត់ការកើនឡើងរបស់តម្លៃមាសផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តាមបច្ចេកទេសកម្លាំងនៃការធ្លាក់ចុះមានភាគរយខ្ពស់។
– អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុរូបនេះ យល់ឃើញថា ការធ្លាក់ចុះ គឺតែក្នុងរយៈពេលខ្លី ហាងឆេងមាសនឹងកើនឡើងវិញ ដោយសារតែអតិផរណានឹងកើនឡើងនៅពេលខាងមុខ៕
