អន្តរជាតិះ – ហេតុការណ៍ដ៏កក្រើក កាលពីថ្ងៃពុធ កំពុងផ្ទុះការវែកញែកជាបន្តបន្ទាប់ ខណៈលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការស៊ើបអង្កេតបង្ហាញថា ភេរវករដែលដកកាំបិតចាក់ពីឡុតជនជាតិឥណ្ឌាឱ្យរងរបួសធ្ងន់នោះ ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលគំនិតជ្រុលនិយមបែបអ៊ីស្លាម។
– ហេតុការណ៍នេះ ត្រូវបានគេជឿថា ជាការប៉ុនប៉ងភេរវកម្មលើជើងហោះហើរពីទីក្រុងឌូបៃ ទៅកាន់ ទីក្រុងតេលអាវីវ របស់ក្រុមហ៊ុន Flydubai ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អំឡុងកើតហេតុភ្លាមៗ យន្តហោះរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះកម្ពស់យ៉ាងគំហុកក្នុងរយៈកម្ពស់ជាង ១៧,០០០ហ្វីត (៥,២០០ម៉ែត្រ) ក្រោយហោះបានរយៈពេល ២ម៉ោង មុនពេលដែលអ្នកដំណើរ និងបុគ្គលិកយន្តហោះអាចចាប់ជនបង្កបាន ហើយធ្វើឱ្យស្ថានការណ៍លើយន្តហោះប្រក្រតីឡើងវិញ។
– យោងតាមលោក ណេតាន់យ៉ាហ៊ូ បានប្រាប់បណ្តាញព័ត៌មានថា ភេរវករជាជនជាតិអូម៉ង់ នឹងធ្លាប់ទទួលបានការបណ្ដុះបណ្ដាលគំនិតជ្រុលនិយមអ៊ីស្លាម ហើយរូបគេមានបំណងបង្កឱ្យយន្តហោះនោះធ្លាក់។
– ទន្ទឹមនោះ ការស៊ើបអង្កេត កំពុងចាប់ផ្តើមឡើងនៅក្នុងប្រទេសអារ៉ាប់រួម ដើម្បីកំណត់ថាតើហេតុការណ៍នេះមានជាប់ពាក់ព័ន្ធនឹងសកម្មភាព ឬគោលបំណងភេរវកម្មណាមួយដែរឬទេ។
– ក្រសួងមហាផ្ទៃនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងដែលយន្តហោះបានចុះចតជាបន្ទាន់នោះ ក៏បានឱ្យដឹងថា ទាំងអ្នកបើកបរយន្តហោះ និងជំនួយការអ្នកបើកបរ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសអារ៉ាប់រួមវិញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រុមគ្រូពេទ្យ។
– យន្តហោះនោះជាជើងហោះហើរ FZ 1073 របស់ក្រុមហ៊ុន Flydubai ដែលដឹកអ្នកដំណើរ និងពីឡុត រួមទាំងបុគ្គលិកសរុប ១៧៤ នាក់៕
