អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ស្ថានភាពទាក់ទងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើច្រកសមុទ្រ Hormuz អាចនឹងមានការផ្លាស់ប្តូរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍។
– លោក បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ មានការដឹកជញ្ជូនប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីច្រកសមុទ្រ Hormuz ។ យើងកំពុងតែគ្រប់គ្រងច្រកនេះយ៉ាងពិតប្រាកដ ហើយយើងនឹងប្ដូរយុទ្ធសាស្ត្រ និងរបៀបមួយចំនួនដើម្បីរក្សាច្រកនេះក្នុងដៃ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានអះអាងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បរិមាណប្រេងដែលត្រូវបានដឹកជញ្ជូនចេញតាមច្រកនោះគឺមានចំនួនច្រើនជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ ពោលគឺច្រើនជាងមុនពេលមានសង្គ្រាមទៅទៀត។
– ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ជឿជាក់ថា ប្រទេសអ៊ីរ៉ង់នឹងជ្រើសរើសយកការចុះចាញ់សម្រាប់សង្គ្រាមនៅថ្ងៃណាមួយផងដែរ។
– លោក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពរបស់អ៊ីរ៉ង់ ពេលនេះកំពុងជួបការលំបាកខ្លាំង។ ខ្ញុំមិនទាន់ដឹងច្បាស់ថា តើពួកគេនឹងចុះចាញ់នៅពេលណា ប៉ុន្តែពួកគេច្បាស់ជាសុំចុះចាញ់នៅថ្ងៃណាមួយ។
– ជាមួយគ្នានោះ លោក នៅតែចិញ្ចឹមចិត្តធ្វើយ៉ាងណាឱ្យអ៊ីរ៉ង់បោះបង់នូវការផលិត និងលុបចោលកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋនេះ ជៀសវាងការគំរាមកំហែងក្នុងតំបន់៕
