អយុធ្យា ប្រកាសអាសន្ន និងជម្លៀសពលរដ្ឋជាបន្ទាន់ ក្រោយទំនប់ ចៅប្រាយ៉ា បើកទម្លាយទឹកខ្លាំង

អន្តរជាតិះ – ដ្បិតតែទីក្រុងបាងកក រាងបានធូរបន្តិចក៏ដោយ ប៉ុន្តែខេត្តជាច្រើនរបស់ថៃ នៅតែស្ថិតក្នុងគ្រោះថ្នាក់ព្រោះទឹកជំនន់។ ជាក់ស្តែង នៅអយុធ្យា! ខេត្តនេះបានប្រកាសអាសន្នហើយ ដោយព្រមានឱ្យពលរដ្ឋ ត្រូវជម្លៀសជាបន្ទាន់ ទៅកាន់ជម្រកបណ្តោះអាសន្ន និងទីទួលសុវត្ថិភាព ព្រោះតែហានិភ័យគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្រោយការបើកទម្លាយទឹកខ្លាំងឡើងៗ ពីទំនប់ ចៅប្រាយ៉ា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បានចេញការព្រមានដល់ស្រុកចំនួន ៦ ដូចជា Mueang Ayutthaya, Sena, Phak Hai, Bang Bal, Bang Pa-in និង Bang Sai ឱ្យត្រៀមខ្លួន ជាមួយស្ថានភាពដ៏អាក្រក់ នៃគ្រោះទឹកជំនន់កាចសាហាវ។

– ការព្រមាននេះកើតឡើង បន្ទាប់ពីទំនប់ ចៅប្រាយ៉ា រៀបនឹងបើករំដោះទឹកចេញក្នុងល្បឿនដ៏លឿន ២ ២០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលនឹងបង្កជាជំនន់ធ្ងន់ធ្ងរដល់ខេត្តនៅផ្នែកខាងក្រោម បន្ថែមបន្ទុកកាន់តែធំ ស្របពេលប្រទេសនេះ កំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ទៅហើយ។

– មិនមែនតែ អយុធ្យា ទេ! ខេត្ត Ang Thong ឯណោះ ក៏ត្រូវបានដាក់ចូលក្នុងបញ្ជីព្រមានគ្រាអាសន្នពណ៌ក្រហមដូចគ្នា ព្រោះថា ការបង្កើនល្បឿនបើកទ្វារទឹក រំដោះចេញនេះ នឹងធ្វើឱ្យកម្ពស់ទឹកទន្លេ ហក់ឡើងពី ១ម៉ែត្រ-១.២ម៉ែត្រ។

– រឿងនេះផងដែរ កើតឡើង បន្ទាប់ពី ខេត្ត Kanchanaburi ក៏ជម្លៀសពលរដ្ឋ ៤០០គ្រួសារជាបន្ទាន់ផងដែរ ដោយសារតែគ្រោះទឹកជំនន់រហ័ស ដែលកំពុងវាយប្រហារធ្ងន់ធ្ងរ ខណៈស្ថានភាពទឹកនៅទំនប់ Mae Klong ក៏ឈានដល់កម្រិតប្រកាសអាសន្ន បង្ខំឱ្យមន្ត្រីជំនាញ ត្រូវបើករំដោះទឹកចេញទ្វារទឹកទាំង៨ ព្រមគ្នា ក្នុងអត្រាលឿនជាងមុន ដើម្បីបង្ការហានិភ័យ នៃការបាក់ធ្លាយ៕

 

You might like