លោក Burnham៖ មាន «ភាគរយខ្ពស់ណាស់» ដែលអ៊ីរ៉ង់ ពាក់ព័ន្ធក្នុងផែនការធ្វើភេរវកម្ម នៅមូលដ្ឋានទ័ពអង់គ្លេស ផ្ទុកទាហានអាមេរិក

អន្តរជាតិះ – កាលពីសប្តាហ៍មុន មានការប៉ុនប៉ងវាយប្រហារភេរវកម្ម លើមូលដ្ឋានទ័ពអាកាសអង់គ្លេស RAF Fairford ដែលប្រើប្រាស់ដោយយោធាអាមេរិកក្នុងតំបន់ Gloucestershire ខណៈរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ វាយតម្លៃរបស់សហរដ្ឋអាមេរិក ស៊ើបឃើញថា ហេតុការណ៍នោះ ពិតជាមានការចូលរួម ពីតួអង្គបរទេស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ឥឡូវ នាយករដ្ឋមន្ត្រីអង់គ្លេស Andy Burnham អះអាងថា មានភាគរយខ្ពស់ណាស់ ដែលប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធក្នុងផែនការប៉ងវាយប្រហារនោះ។

– ថ្លែងប្រាប់ទូរទស្សន៍ BBC កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក Burnham បញ្ជាក់ថា៖ មានសញ្ញាយ៉ាងច្បាស់ថា ទីក្រុងតេហេរ៉ង់ ជាប់ពាក់ព័ន្ធនឹងរឿងនេះ ប៉ុន្តែវានៅតែជាប្រធានបទ ដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងសកម្ម ហើយស្មុគស្មាញ និងហ្មត់ចត់បំផុត។

– យ៉ាងណាក៏ដោយ លោកមិនទាន់ហ៊ានទម្លាយព័ត៌មានលម្អិតជាងនេះ ឬដាក់ការចោទប្រកាន់ជាផ្លូវការនៅឡើយទេ ព្រោះមិនទាន់ប្រមូលបានព័ស្តុតាងគ្រប់គ្រាន់ ប៉ុន្តែបញ្ជាក់ថា បច្ចុប្បន្នអង់គ្លេស កំពុងធ្វើការជាមួយអាមេរិក លើបញ្ហានេះ។

– ចំពោះរឿងរ៉ាវជុំវិញ ហេតុការណ៍នេះ! ប៉ូលិសអង់គ្លេស បានចាប់ខ្លួនបុរស ៥ នាក់ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន នៅជិតមូលដ្ឋានទ័ពអាកាស Fairford នៅភាគខាងលិចប្រទេស ជាកន្លែងសម្រាប់ឱ្យយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ចេញធ្វើប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ ពួកគេទាំងនោះ ក្រោយមក ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។

– ប៉ូលិសអង់គ្លេស បានទទួលបានការទូរស័ព្ទមកកាន់លេខ ៩៩៩ ពីជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៥ ពោលគឺជិតមួយម៉ោង មុនពេលស្រ្តីជាកសិករក្នុងតំបន់ បានទូរស័ព្ទរាយការណ៍ អំពីក្រុមបុរសពាក់មុខ និងរថយន្តពណ៌សចំនួន ៣គ្រឿង។

– មកទល់ពេលនេះ ប៉ូលិសកំពុងស្រាវជ្រាវ ថាតើជនសង្ស័យដែលទូរស័ព្ទមកនោះ បានដូរគំនិតវិញនៅនាទីចុងក្រោយ មិនចង់វាយប្រហារ ឬមួយក៏ ការទូរស័ព្ទនេះ គឺជាផ្នែកមួយ នៃផែនការរបស់ពួកគេ។

– ពេលទៅដល់បន្ទាយ ប៉ូលិសមិនបានរកឃើញឧបករណ៍ផ្ទុះច្នៃ (IEDs) នៅក្នុងយានយន្តរបស់ក្រុមជនសង្ស័យនោះទេ ប៉ុន្តែបានដកហូតប្រេងសាំងមួយចំនួន៕

 

You might like