ត្រាំ បញ្ជាក់ច្បាស់ៗថា «ទង់ស» នឹងលើកខាងអ៊ីរ៉ង់ជាក់ជាមិនខាន

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថា ប្រទេសអ៊ីរ៉ង់ នឹងជ្រើសរើសយកការចុះចាញ់សម្រាប់សង្គ្រាមនៅថ្ងៃណាមួយ។

– លោក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថាស្ថានភាពរបស់អ៊ីរ៉ង់ ពេលនេះកំពុងជួបការលំបាកខ្លាំង។ ខ្ញុំមិនទាន់ដឹងច្បាស់ថា តើពួកគេនឹងចុះចាញ់នៅពេលណា ប៉ុន្តែពួកគេច្បាស់ជាសុំចុះចាញ់នៅថ្ងៃណាមួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ក៏បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការដឹកជញ្ជូនប្រេងចេញពីច្រកសមុទ្រ Hormuz មានចំនួនច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ រួមទាំងមុនពេលមានសង្គ្រាមទៅទៀត។

– ទន្ទឹមនោះ លោក បានបញ្ជាក់ជាថ្មីនូវជំនឿចិត្តរបស់លោកថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ ស្របពេលសាធារណរដ្ឋឥស្លាមមួយនេះ បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនមានបំណងអភិវឌ្ឍអាវុធប្រភេទនេះទេ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលកំណត់ឱ្យមានការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រយុទ្ធនៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់ប្រទេសនេះថាបានរំលោភលើកិច្ចព្រមព្រៀងនានាពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ។ មុនពេលជម្លោះនេះផ្ទុះឡើង Hormuz ជាផ្លូវដឹកជញ្ជូនប្រេងជិតមួយភាគបួននៃបរិមាណទីផ្សារប្រេងពិភពលោក និងប្រហែល ២០ ភាគរយ នៃឧស្ម័នធម្មជាតិរាវ៕

You might like