ត្រាំ អះអាងថា អាមេរិក នឹងឈ្នះសង្គ្រាមអ៊ីរ៉ង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ

អន្តរជាតិះ – បញ្ហាសង្គ្រាមអ៊ីរ៉ង់ បានក្លាយជារឿងដែលពិភពលោកយកចិត្តទុកដាក់ខ្លាំងបំផុត ជាពិសេសក្នុងអំឡុងពេល និងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានប្រទេសជាច្រើន អំពាវនាវឱ្យមានការពន្លត់ភ្លើងសង្គ្រាមនេះ ឱ្យបានឆាប់រហ័ស នាំមកសន្តិភាពមកវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងណា បើតាមការផ្សាយរបស់ Reuters, ពេលនេះ ប្រមុខសេតវិមាន ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក នឹងឈ្នះសង្គ្រាមអ៊ីរ៉ង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

– ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអង្គារ ទី២៩ (ពេលវេលានៅកម្ពុជា) លោកត្រាំ លើកឡើងថា៖ «មន្ត្រីអាមេរិក បានជួបពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួល ដែលកំពុងព្យាយាមបញ្ចប់សង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ រួចហើយ ហើយអាមេរិក នឹងទទួលបានជ័យជម្នះ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុងពេលដ៏ខ្លីខាងមុខ»។

– លោកបញ្ជាក់ថា៖ «យើងនឹងទទួលបានជ័យជម្នះ តាមការយល់ឃើញរបស់ខ្ញុំ វានឹងត្រូវតែសម្រេចបានតាមផ្លូវណាមួយមិនខាន។ វានឹងចប់យ៉ាងលឿន»។

– ទោះបែបនេះ បើងាកទៅមើលខាងភាគីអ៊ីរ៉ង់ ឯណោះវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានចេញសេចក្តីរាយការណ៍យ៉ាងច្បាស់ថា ទីក្រុងតេហេរ៉ង់ គ្មានផែនការចរចាជាមួយអាមេរិក ដើម្បីបិទបញ្ចប់សង្គ្រាមឡើយ។

– ទន្ទឹមនោះ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araghchi ក៏ប្រកាសដែរថា ​អ៊ីរ៉ង់ ​ត្រៀម​ខ្លួនរួចរាល់អស់ហើយ ដើម្បីឆ្លើយ​តប​ទៅនឹង​ការវាយប្រហារផ្នែក​យោធាដែល​អាចកើតមាន​ឡើងជាថ្មី​​ ដោយសារ​តែ​ការ​គំរាម​​​​​​ជាថ្មី​ពីអាមេរិក៕

You might like