អាវុធហត្ថរាជធានីបង្ក្រាបទីតាំងហាងកាហ្វេជាច្រើននៅតំបន់ត្រឡោកបែក លួចបង្កប់សេវាផ្លូវភេទ

ភ្នំពេញះ – កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបទីតាំងហាង​កាហ្វេជាច្រើនទីតាំងនៅតំបន់ត្រឡោកបែក លួចបង្កប់សេវាផ្លូវភេទ និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើន។

– ប្រតិបត្តិការនេះធ្វើឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កម្លាំងជំនាញបានបញ្ជាក់ថា ទីតាំងការហ្វេនៅតំបន់ត្រឡោកបែកនេះ បើកលក់តែពេលយប់ ចំណែកពេលថ្ងៃតាមផ្ទះនីមួយៗ បានបិទទ្វារចាក់សោ ដូច្នេះដោយមានសេចក្ដីរាយការណ៍ និងផ្ដល់ព័ត៌មាន មកកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញថាទីតាំងខាងលើនេះ មានបង្កប់សេវាផ្លូវភេទ។ ទើបកម្លាំងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងតែម្ដង។

– ក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនមេការ រួមទាំងមនុស្សប្រុសស្រី ជាច្រើននាក់ និងវត្ថុតាងមួយចំនួនផងដែរ។

– ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបាននាំខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីចំពោះអ្នកដែលពាក់ព័ន្ធបទល្មើស ចំណែកនារីរងគ្រោះ នឹងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានី ដើម្បីធ្វើការអប់រំ៕

 

You might like