តម្លៃហាងឆេងមាស​ធ្លាក់ចុះ​បន្តិចដល់ ​៥១៦០​ ដុល្លារ ​មួយតម្លឹង

ភ្នំពេញះ – គិតត្រឹមម៉ោង​ ៨ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៤ ​កញ្ញា ២០២៦ ​តម្លៃហាងឆេង​មាសនៅលើទីផ្សារអន្តរជាតិ​បាន​ធ្លាក់ចុះបន្តិច​ដល់ ៥១៦០ ​ដុល្លារ​ក្នុង​មួយ​តម្លឹង ​ធៀបនឹងថ្ងៃម្សិលមិញ ក្រោម​ឥទ្ធិពលនៃការ​ដំឡើង​អត្រាការប្រាក់​របស់​ធនាគារ​កណ្ដាល​សហ​រដ្ឋ​អាមេរិក​កាល​ពីសប្ដាហ៍មុន។​

– ​លោក ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា ​តម្លៃ​ហាងឆេងមាស​ដើរទៅតាមទំនោរ​បរិបទនៃ​តម្លៃបច្ចុប្បន្ននៃការ​ជួញដូរពិតប្រាកដនៃតម្រូវការ ​និង​បិរមាណ​ពិតប្រាកដ ​និង​សេដ្ឋកិច្ច។​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​បច្ចេកទេស ​និង​ព័ត៌មាន​តែងបំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក ​នៅ​ពេល​ដែល​មាន​ការបញ្ជាទិញ​មាស​ចម្រើន​តម្លៃហាង​ឆេង​នឹង​កើន​ឡើង​ ហើយ​បើមាន​ការ​លក់ច្រើនតម្លៃនឹងធ្លាក់ចុះ។​

– ​​ទោះជាយ៉ាងណា ​អ្នកជំនាញហិរញ្ញវត្ថុរូបនេះ ​យល់ឃើញថា ​ការធ្លាក់ចុះនេះ ​ដោយសារតែ​សម្ពាធ​ស្ថាន​ការណ៍ ​ខណៈតម្លៃហាងឆេង​មាស​ នៅ​តែ​មាន​និន្នាការ​កើន​ឡើង៕

You might like