នាវាចម្បាំងកងទ័ពជើងទឹកកាណាដា ១គ្រឿង ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុះ- នៅវេលាម៉ោង ១០:០០នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងកងទ័ពជើងទឹកកាណាដា ១គ្រឿង បានចូលសំចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមព័ត៌មានដែលទទួលបាន នាវានេះនឹងស្ថិតនៅកំពង់ផែចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ នាវាឈ្មោះ HMCS Regina (FFH 334) ជាប្រភេទនាវាចម្បាំង Halifax-class Frigate មានប្រវែង ១៣៤,២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ និងជម្រៅទឹក ៧,១ម៉ែត្រ។ នាវានេះមានទម្ងន់ផ្ទុកប្រមាណ ៤.៧៩៥តោន និងមាននាវឹកចំនួន ២៥៥នាក់។

– នាវាចម្បាំងនេះដឹកនាំដោយលោកវរនាវីឯក Darren Sleen ជាមេបញ្ជាការនាវា។

 

You might like