អន្តរជាតិះ – ស្ថានភាពនៅច្រកព្រំដែនថៃ-មីយ៉ាន់ម៉ា ប្រែជាចលាចលមួយរំពេច បន្ទាប់ពីភាគីមីយ៉ាន់ម៉ា ប្រកាសហាមឃាត់នាំចូលទំនិញ របស់ថៃ ក្រោយរកឃើញថា ទំនិញទាំងនោះខូចគុណភាព មិនត្រូវតាមស្តង់ដារ។
– តាមការផ្សាយរបស់ Amarin TV រឿងនេះកើតឡើង កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅឯច្រកព្រំដែន Mae Sai-Tachilek បង្កភាពវឹកវរ ធ្វើឱ្យទំនិញ និងអាជីវករ ជាប់កកកុញនៅលើស្ពានទី១ ដែលឆ្លងទន្លេ Sai ពីខាងមីយ៉ាន់ម៉ា ទៅខេត្ត Chiang Rai នៃប្រទេសថៃ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អាជ្ញាធរមីយ៉ាន់ម៉ា បញ្ជាក់ថា ខ្លួនផ្អាកនាំចូលទំនិញពីខាងថៃសិន ព្រោះរកឃើញថា មានទំនិញខ្លះ ខូចគុណភាព ជាពិសេសទំនិញក្លាស្សេតែម្តង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។
– ចំណាត់ការរបស់មីយ៉ាន់ម៉ា ធ្វើឱ្យទំនិញថៃ ត្រូវកកស្ទះពេញទឹកពេញដី ខណៈអាជីវករ គាំងចិត្តរកនឹកអ្វីមិនឃើញ រួចក៏ឆោឡោ មិនដឹងថាយកទំនិញរបស់ខ្លួនទៅទីណា។
– មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរក្រុង Tachilek ក៏ដាក់បម្រាមលក់ស្រា ភេសជ្ជៈ និងទំនិញ ដែលនាំចូលពីថៃ ផងដែរ ដោយព្រមានថា អ្នកល្មើស នឹងត្រូវប្រឈមការពិន័យជាប្រាក់ យ៉ាងធ្ងន់ធ្ងរ ជាហេតុបង្ខំឱ្យអ្នកលក់ ត្រូវផ្អាកនាំចូលគ្រឿងទាំងនេះ ពីខាងថៃសិន។
– ជុំវិញរឿងនេះ អាជីវករម្នាក់ ប្រាប់ទៅ Amarin ថា គាត់មករស់នៅទីនេះរាប់ឆ្នាំហើយ មិនដែលឃើញទិដ្ឋភាពដ៏វឹកវរ ដូចថ្ងៃហ្នឹងឡើយ។
– ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់ឡើយពីខាងមីយ៉ាន់ម៉ា ថា តើពេលណាទើបខ្លួន ព្រមបើកទទួលយកទំនិញថៃ វិញ?

