អន្តរជាតិះ – បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរវាងក្រុមហ៊ូធី និងកងកម្លាំងរដ្ឋាភិបាលដែលមានការជួយជ្រោមជ្រែងពីអារ៉ាប៊ីសាអូឌីត នាំឱ្យផ្នែកមួយចំនួនក្នុងប្រទេសយេម៉ែនធ្លាក់ក្នុងភាពវឹកវរ និងចលាចល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ប្រភពថា មនុស្សយ៉ាងហោចណាស់ ៤៨ នាក់ស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះនៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងចលនា Ansar Allah ឬក្រុមហ៊ូធី នៅភាគខាងត្បូងប្រទេសយេម៉ែន។
– យោងតាមប្រភពពីខាងរដ្ឋាភិបាល បានឱ្យដឹងថា កងកម្លាំងចំនួន ១៧ នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។ ចំណែកប្រភពពីចលនាហ៊ូធី Ansar Allah វិញក៏បានរាយការណ៍អំពីការស្លាប់នៃសមាជិកយុទ្ធជនខ្លួនចំនួន ៣១នាក់ ផងដែរ។
– ការប្រយុទ្ធគ្នាកើតឡើងនៅតាមបណ្តោយព្រំដែនរវាងខេត្ត Lahijនិងខេត្ត Taiz។ ប្រភពព័ត៌មានពីរដ្ឋាភិបាល បានឱ្យដឹងថា កងកម្លាំងខ្លួនបានដណ្តើមយកមកវិញនូវទីតាំងប្រហែលពាក់កណ្តាល ដែលត្រូវបានកាន់កាប់ដោយក្រុមនេះ កាលពីសប្ដាហ៍មុន។
– ក្រុមហ៊ូធី បានបញ្ជាក់អំពីការរុលទៅមុខរបស់ក្រុមអ្នកប្រយុទ្ធរបស់ខ្លួននៅតាមបណ្តោយព្រំដែនរវាងខេត្ត Lahij និងខេត្ត Taiz។
– នៅក្នុងប្រទេសយេម៉ែន ការប្រឈមមុខដាក់គ្នាបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ រវាងកងកម្លាំងរដ្ឋាភិបាលដែលទទួលគាំទ្រពីប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី (Houthis)។
– ភាពតានតឹង បានកើនឡើងយ៉ាងខ្លាំងនៅដើមខែកញ្ញា នៅពេលដែលចលនានេះ (Ansar Allah) បានបើកការវាយលុកមួយនៅភាគនិរតីនៃប្រទេស៕

