អន្តរជាតិះ – ទីភ្នាក់ងារ Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពស៊ើបអង្កេតថា យោធាអាមេរិក បានពឹងផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការសម្រេចចិត្តវាយប្រហារសាលាបឋមសិក្សាស្ត្រីមួយកន្លែងក្នុងទីក្រុង Minab ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
តាមរបាយការណ៍ដដែល បានឱ្យដឹងថា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (US Central Command) ដែលទទួលខុសត្រូវលើការវាយប្រហារនេះ បានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រព័ន្ធ AI នៃបណ្ដាញ Maven Smart Systems (MSS) របស់ក្រុមហ៊ុន Palantir។
– យោងតាមប្រភពព័ត៌មាន បានបន្ថែមថា ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីហេតុការណ៍ដ៏សាហាវនេះបានកើតឡើង ក្រសួងសង្គ្រាមអាមេរិក ក៏បានចេញមុខទទួលស្គាល់ចំពោះការវាយប្រហារនេះ។
– ទោះជាយ៉ាងណា ទីភ្នាក់ងារនេះ បានបញ្ជាក់ថា ភ្លាមៗយោធាអាមេរិក មិនបានខ្វាយខ្វល់ ជុំវិញហេតុការណ៍នេះឡើយ ដោយព្យាយាមរកលេសមិនទទួលខុសត្រូវ។
– Bloomberg បន្តថា ទោះបីជាក្រសួងការពារជាតិអាមេរិកទើបតែបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនស្ទើរតែទាំងស្រុងកាលពីប៉ុន្មានខែមុនក៏ដោយ ប៉ុន្តែរបាយការណ៍នេះនៅមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។
– នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារសាលាបឋមសិក្សានារីមួយកន្លែងនៅទីក្រុង Minab ដែលបណ្តាលឱ្យមនុស្ស ១៧៥ នាក់ស្លាប់ (ក្នុងនោះមានសិស្សស្រី ១៦៨ នាក់) និង ៩៥ នាក់ទៀតរងរបួស។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់កងទ័ពអ៊ីរ៉ង់ថាជាអ្នកបង្កការវាយប្រហារនេះដោយខ្លួនឯង។ ប៉ុន្តែក្រោយមកគេបានរកឃើញថា បំណែកនៃគ្រាប់រ៉ុក្កែតនៅកន្លែងកើតហេតុមានសញ្ញាសម្គាល់ថាជាកម្មសិទ្ធិរបស់អាមេរិក៕
