ភ្នំពេញះ – នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា បច្ចុប្បន្ន មានករណីឆ្លងមេរោគលើកម្មវិធី Telegram ក្នុងកុំព្យូទ័រ ដែលអាចលួចយកគណនី និងទិន្នន័យសម្ងាត់របស់លោកអ្នក។ ខាងក្រោមនេះជាសញ្ញាព្រមានសំខាន់ៗ ៦យ៉ាង ដែលបង្ហាញថា Telegram របស់អ្នកអាចឆ្លងមេរោគ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១. Telegram ដំណើរការខុសប្រក្រតី កម្មវិធីបើកយឺត គាំង ឬបិទដោយខ្លួនឯងញឹកញាប់។ ២. មានសារផ្ញើចេញដោយមិនបានផ្ញើ គណនីរបស់អ្នកផ្ញើសារ ឬឯកសារទៅអ្នកដទៃដោយស្វ័យប្រវត្តិ។ ៣. មានឯកសារ ឬកម្មវិធីមិនស្គាល់ប្រភព រកឃើញ File ឬកម្មវិធីប្លែកៗលេចឡើងក្នុងកុំព្យូទ័រ។ ៤. កុំព្យូទ័រដំណើរការយឺតខុសធម្មតាទោះបីមិនបានបើកកម្មវិធីច្រើនក៏ដោយ។ ៥. មានការជូនដំណឹងពីការ Login ដោយឧបករណ៍មិនស្គាល់។ ៦. ព័ត៌មានគណនីត្រូវបានផ្លាស់ប្តូរដោយគ្មានការអនុញ្ញាត ដូចជា Profile លេខសម្ងាត់ ឬ Email ត្រូវបានកែប្រែដោយអ្នកមិនបានអនុញ្ញាត។
ប្រសិនបើសង្ស័យថា Telegram ឬកុំព្យូទ័ររបស់អ្នកអាចឆ្លងមេរោគ គួរ កុំចុច Link ឬបើក File ពីប្រភពមិនច្បាស់លាស់ ផ្តាច់ Internet ភ្លាមៗប្រសិនបើសង្ស័យថាមានមេរោគ ស្កេនកុំព្យូទ័រដោយកម្មវិធីកម្ចាត់មេរោគ និងពិនិត្យ Devices/Active Sessions ក្នុង Telegram។
ជាមួយគ្នានេះ គួរប្តូរពាក្យសម្ងាត់ និងបើកមុខងារ Two-Step Verification ដើម្បីបង្កើនសុវត្ថិភាពគណនី។ អ្នកប្រើប្រាស់ក៏អាចប្រើកម្មវិធី Kapea Scams លើទូរសព្ទ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច៕

