អាមេរិក​​ អនុម័ត​​​​​ការ​លក់​កញ្ចប់​យោធា រួម​ទាំង​ F-35​ជំនាន់ថ្មី​​ច្រើនគ្រឿង ​ក្នុង​តម្លៃ​​២៤.៣ ប៊ីលាន ឲ្យអារ៉ាប៊ីសាអូឌីត​​

អន្តរជាតិះ – បន្ទាប់ពី​ប្រទេស​​​អារ៉ាប៊ី​សាអូឌីត​​ ដែល​ជាសម្ព័ន្ធមិត្ត​អាមេរិក រងការ​វាយប្រហារខ្លាំង​ពីក្រុម​ហ៊ូធី​ដែល​ជាសម្ព័ន្ធមិត្ត​​អ៊ីរ៉ង​់​​ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែង​នៅ​​ថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុម័តលើការលក់ដែលអាចកើតមាន​នូវ​កញ្ចប់សម្ភារៈយោធា​​ រួម​បញ្ចូល​នូវ​យន្តហោះចម្បាំងប្រភេទ​ F-35 Lightning II របស់ក្រុមហ៊ុន Lockheed Martin ទៅឱ្យប្រទេសអារ៉ាប៊ី​សាអ៊ូឌីត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​​ព្រះរាជាណាចក្រ​​​អារ៉ាប៊ី​សាអូឌីត ដែល​ជា​ប្រទេស​អ្នកមាន ​​ប្រធាន​ក្រុម​ប្រទេស OPEC ដែល​នាំចេញប្រេង​ធំបំផុត កំពុងធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងសង្គ្រាម​​ជាមួយ​ក្រុម​ហ៊ូធី​​ នៅមជ្ឈិមបូព៌ា ដែលធ្វើ​ឲ្យ​ភា​ព​អាម៉ាស់​កើត​ឡើង​ជាបន្តបន្ទាប់ ក្រោយ​ក្រុម​ហ៊ូធី​ បាន​​វា​យ​ដំណ្តើម​កាន់​កាប់​ច្រក​សមុទ្រ​ Bab Al-mandeb ដ៏​សំខាន់​​នៅ​សមុទ្រក្រហម និង ការ​បំផ្លាញ​​​​ហេដ្ឋារចនាសម្ព័ន្ធ​​​​​​ប្រេង​របស់​អារ៉ាប៊ី សាអូឌីត​​។

– ​យោង​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការលក់​កញ្ចប់យោធា​របស់​អាមេរិក​លើក​នេះនឹងគូសបញ្ជាក់ពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយពីសំណាក់សហរដ្ឋអាមេរិក ដែលអាចផ្លាស់ប្តូរ​តុល្យភាព​​អំណាចយោធានៅមជ្ឈិមបូព៌ា និងជាការសាក​ល្បង​របស់វ៉ាស៊ីនតោនក្នុងការរក្សា «ឧត្តមភាពយោធា​ផ្អែក​លើ​បរិមាណ (Qualitative Military Edge)»​ របស់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

– អារ៉ាប៊ីសាអ៊ូឌីត បានស្នើសុំទិញយន្តហោះចម្បាំងនេះដោយផ្ទាល់​ តាំងពី​ដើមឆ្នាំមុន​មក​ ​ក្រោយ​លោក ដូណាល់ ត្រាំ វិល​ចូល​កាន់​កៅ​អី​សេតវិមានវិញ​ ហើយ​ប្រទេសនេះបានចាប់អារម្មណ៍លើយន្តហោះចម្បាំងរបស់ក្រុមហ៊ុន Lockheed Martin ជាយូរមកហើយ។

– ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ការលក់​កញ្ចប់យោធា​​នេះ​ដែលមានតម្លៃប៉ាន់ស្មាន ២៤.៣ ប៊ីលាន (ពាន់លាន) ដុល្លារនេះ នឹងរាប់បញ្ចូលទាំងយន្តហោះយោធាចំនួន ៤៨ គ្រឿង និងម៉ាស៊ីន Pratt & Whitney ចំនួន ៤៩ គ្រឿង ព្រមទាំងឧបករណ៍ទំនាក់ទំនង គ្រឿងបន្លាស់ និងសម្ភារគាំទ្រផ្សេងៗទៀត៕​​

 

You might like