តម្លៃមាស​ស្ទុះឡើងវិញ ៥២៥០ ​ដុល្លារមួយ​តម្លឹង ​ក្រោយឥទ្ធិពល​អត្រា​ការប្រាក់​​អាមេរិក

ភ្នំពេញះ – តម្លៃ​មាស​បាន​កើន​ឡើង​វិញ​ដល់​ ៥២៥០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី ១៨ ​កញ្ញា ២០២៦ ​បន្ទាប់​ពី​ធ្លាក់​ចុះប្រមាណ ១០០ ដុល្លារកាលពីម្សិលមិញ ដោយសារ​សហរដ្ឋអាមេរិក​ដំឡើង​អត្រា​ការប្រាក់​។​

– ​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក ​(Fed) ​កាល​ពីថ្ងៃព្រហស្បតិ៍​បាន​ដំឡើង​អត្រា​ការ​ប្រាក់​ដល់​ ៤%​នៅ​ចំ​ពេល​ដែល​អតិរផណា​​បន្តកើន​ឡើងខ្ពស់​ដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់​។​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​លោក ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities មានប្រសាសន៍ថា តម្លៃ​មាសបានធ្លាក់ចុះកាលពីម្សិលមិញក្រោមសម្ពាធកំណើនអត្រាការប្រាក់ ជាធម្មតាកំណើន​អត្រា​ការ​ប្រាក់មានឥទ្ធិពល ២ ថ្ងៃ ឬ ៣ ថ្ងៃយ៉ាងយូរ ​វានឹង​ហក់​ឡើង​ទៅ​វិញ​។ គិត​ត្រឹមម៉ោង​ ៩ ​ព្រឹកថ្ងៃ​សុក្រ​ទី ១៨ កញ្ញា ២០២៦ ​តម្លៃមាស​ក្នុង​ស្រុក​លក់ចេញ ​៥២០ ​ដុល្លារ ​ក្នុង​មួយជី៕

You might like