កោះកុងះ – ជនសង្ស័យចំនួន ២នាក់ រួមមានម្នាក់ជាម្ចាស់ទំនិញ និងម្នាក់ទៀតជាម្ចាស់រថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សមត្ថកិច្ចប៉ូលីសបានបញ្ជាក់ថា ការឃាត់ខ្លួនបុរសទាំង២នាក់ពាក់ព័ន្ឋក្នុងការលួចនាំចូលទំនិញហាមឃាត់ចូលពីប្រទេសថៃតាមច្រកផ្ទៃសមុទ្រដោយខុសច្បាប់។

– យោងតាមការបញ្ជាក់ពីលោកស្នងការរងនគរបាលខេត្តកោះកុងមួយរូប បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖ ១. ឈ្មោះ ពុត ភារៈ ភេទប្រុស អាយុ ៤៣ឆ្នាំ (ជាម្ចាស់ទំនិញ),២. ឈ្មោះ យុន ចាន់ថា ភេទប្រុស អាយុ ៣៧ឆ្នាំ (ជាម្ចាស់រថយន្តដឹកជញ្ជូន)។
– លោកបញ្ជាក់បន្ថែមថា ក្រុមឈ្មួញខិលខូចខាងលើបានធ្វើសកម្មភាពលួចដឹកជញ្ជូនទំនិញហាមឃាត់ រួមមាន៖ ប្រេងខ្យង, ប្រេងឆា, មី, ទឹកត្រី និងគ្រឿងទេសជាច្រើនមុខទៀតជាប្រចាំ តាមច្រករបៀង និងច្រកផ្លូវសមុទ្រនាពេលយប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច បន្ទាប់ពីព្រំដែនគោកត្រូវបានបិទខ្ទប់ទាំងស្រុង។
– ទោះជាយ៉ាងណា ដោយមានការយកចិត្តទុកដាក់ និងបង្ក្រាបបានទាន់ពេលវេលា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមទាំងរឹបអូសបានរថយន្ត និងវត្ថុតាងទំនិញទាំងអស់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


