កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីបន្លំឈ្មោះគណនីធនាគារដើម្បីឆបោក

ភ្នំពេញះ – កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងកែបន្លំឈ្មោះគណនីធនាគារដើម្បីឆបោកប្រាក់។ ជនសង្ស័យមានឈ្មោះ ឈ ស ម ភេទប្រុស ជាជនជាតិខ្មែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថា ជនសង្ស័យបានប្រគល់គណនីធនាគារផ្ទាល់ខ្លួនដែលមានឈ្មោះ CHHEAN SOKMENG ឱ្យទៅជនអនាមិក ជាថ្នូរនឹងផលប្រយោជន៍មួយចំនួន។ ក្រោយពីទទួលបានគណនីធនាគាររបស់ជនសង្ស័យខាងលើមកកាន់កាប់ ជនអនាមិកបានកែឈ្មោះគណនីធនាគារនេះទៅជា KORN MENGKEA by S.C លេខ 125 072 409 074 195។ បន្ទាប់ពីជនអនាមិកបានធ្វើសកម្មភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុករបស់អ្នកដទៃ រួចទាក់ទងបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាច្រើននាក់ ដោយប្រើប្រាស់គណនីធនគារខាងលើនេះដើម្បីជាមធ្យោបាយទទួលផលនៃបទល្មើស។

– នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតែក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការលួងលោមសន្យាផ្តល់ប្រាក់កម្រៃ ឬផលប្រយោជន៍ផ្សេងៗពីជនមិនស្គាល់មុខ ដើម្បីជាថ្នូរនឹងការលក់ ឬឱ្យខ្ចីគណនីធនាគារ ដោយអំពើនេះ គឺជាការសមគំនិតក្នុងបទល្មើសឧក្រិដ្ឋ ដែលនាំឱ្យលោកអ្នកត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

You might like