អន្តរជាតិះ – ទោះបីជាអន្តរជាតិ បានដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល ដឹកនាំដោយ នាយករដ្ឋមន្រ្តី បេចាមីន ណេតាន់យ៉ាហ៊ូ បានបន្តសង្រ្គាមមិនឈប់ឈរជាមួយប្រទេសជិតខាង ជាពិសេសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា និង ប្រទេសស៊ីរី ដោយសម្លាប់មនុស្សអស់រាប់ម៉ឺននាក់ក៏ដោយ សហភាពអឺរ៉ុប មិនបានចាត់វិធានការការទូតដ៏ម៉ឺងម៉ាត់ដើម្បីផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយតំបន់តាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែលនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កត្តាសំខាន់មួយដែលរាំងស្ទះក្នុងវិធានការបែបនេះ គឺបណ្តាប្រទេសសមាជិកអឺរ៉ុបនៅតែមានការបែកបាក់គ្នានិងខ្វះការឯកភាពគ្នាជាធ្លុងមួយលើវិធីសាស្រ្តនៃការដាក់ទណ្ឌកម្ម។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Al Jazeera ។
– សារព័ត៌មាន The Guardian និង Al Jazeera បានបង្ហាញឲ្យឃើញនូវមូលហេតុចម្បងមួយចំនួន ដែលសហភាពអឺរ៉ុបមិនទាន់កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងជម្លោះដ៏ស្រួចស្រាល ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ។

– ភាពខុសគ្នាទី១ ពាក់ព័ន្ធនយោបាយនៃប្រទេសនិមួយៗរបស់សហភាពអឺរ៉ុបដែលត្រូវការការឯកភាពជាឯកច្ឆ័ន។ បណ្តាប្រទេសសហភាពអឺរ៉ុបមានទស្សនៈខុសគ្នាខ្លាំង ចំពោះអ៊ីស្រាអែល។ ប្រទេសនានាដូចជា អៀរឡង់ និងអេស្ប៉ាញ ជំរុញឱ្យមានការហាមឃាត់ផ្នែកពាណិជ្ជកម្មយ៉ាងតឹងរ៉ឹង ខណៈប្រទេសផ្សេងទៀតនៅតែមានភាពស្ទាក់ស្ទើរក្នុងការចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល ឬជំទាស់ទាំងស្រុងចំពោះការរឹតបន្តឹងពាណិជ្ជកម្ម។
– ចំណុចជម្លោះលើវិធាននៃការបោះឆ្នោត៖ មេដឹកនាំនានាមានទស្សនៈមិនស្របគ្នា អំពីរបៀបនៃការអនុម័តលើការហាមឃាត់។ មន្ត្រីខ្លះយល់ថា ការបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើនតាមកម្រិតកំណត់គឺគ្រប់គ្រាន់ហើយ ខណៈអ្នកខ្លះទៀតអះអាងថា ការសម្រេចចិត្តនេះតម្រូវឱ្យមានការឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងនោះប្រទេសមួយចំនួននៅតែអាចប្រើសិទ្ធិវេតូ (សិទ្ធិបដិសេធ) បាន។
– កត្តាឧបសគ្គសំខាន់មួយទៀតគឺការអនុវត្ត។ អាជ្ញាធរគយមានការព្រួយបារម្ភថា ពួកគេមិនអាចតាមដានទំនិញដែលផលិតនៅតំបន់តាំងទីលំនៅ (របស់អ៊ីស្រាអែល) បានដោយងាយស្រួលនោះទេ។ អាជីវករអ៊ីស្រាអែលអាចនឹងលាយឡំផលិតផល ឬប្តូរផ្លាកសញ្ញាលើទំនិញ ដើម្បីលាក់បាំងប្រភពដើមពិតប្រាកដរបស់ពួកគេ។
+ ប្រទេសអឺរ៉ុបមួយចំនួនចាត់វិធានការថ្នាក់ជាតិ ជំនួសវិញ
– ដោយសារតែដំណើរការរបស់សហភាពអឺរ៉ុបទាំងមូលមានភាពយឺតយ៉ាវ ប្រទេសសមាជិកមួយចំនួនដូចជា អៀរឡង់ អេស្ប៉ាញ និងហូឡង់ បានចាប់ផ្តើមដាក់ចេញនូវច្បាប់ជាតិរៀងៗខ្លួន ដើម្បីដាក់កម្រិតលើទំនិញផលិតនៅក្នុងតំបន់តាំងទីលំនៅ (របស់អ៊ីស្រាអែល)។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការមិនពេញចិត្តកាន់តែខ្លាំងឡើង ចំពោះការខ្វះខាតគោលនយោបាយរួមរបស់សហភាពអឺរ៉ុប។
– អ្នកតាមដានសង្គម និងក្រុមសិទ្ធិមនុស្សលើកឡើងថា ការណ៍ដែលសហភាពអឺរ៉ុបបរាជ័យក្នុងការចាត់វិធានការរួមគ្នា បានធ្វើឱ្យមានការចុះខ្សោយលើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ៕
