ក្រុងហាណូយ ភ្លៀងធ្លាក់ ខ្លាំង បង្កជាទឹកជំនន់ ដល់ថ្នាក់បិទសាលារៀន

អន្តរជាតិះ – ភ្លៀងធ្លាក់ខ្លាំងយ៉ាងជញ្ជ្រំ បានបន្តវាយប្រហារទីក្រុងហាណូយ នៃប្រទេសវៀតណាម បង្កជាទឹកជំនន់នៅតំបន់ជាច្រើន ដល់ថ្នាក់សាលារៀនមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ ​ឱ្យសិស្សរៀនតាមអនឡាញសិន ខណៈបុគ្គលិកក្រុមហ៊ុនខ្លះ ក៏ត្រូវធ្វើការពីផ្ទះផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, កម្រិតភ្លៀងធ្លាក់នៅហាណូយ កាលពីរាត្រីថ្ងៃពុធ ដល់ព្រឹកថ្ងៃព្រហស្បតិ៍ បានឈានដល់ ១៥០មិល្លីម៉ែត្រ ធ្វើឱ្យជនលិចផ្លូវ Phung Khoang ក្នុងសង្កាត់ Ha Dong និងផ្លូវ My Dinh ក្នុងសង្កាត់ Tu Liem ពីជម្រៅ ៣០-៤០សង់ទីម៉ែត្រ។

– ចំណែកសង្កាត់ Thanh Xuan ក៏រងគ្រោះធ្ងន់ធ្ងរដែរ ដោយផ្លូវ Luong The Vinh បានជន់លិចជម្រៅកន្លះម៉ែត្រ បណ្តាលឱ្យយានយន្តត្រូវជាប់គាំងក្នុងទឹក កាត់ផ្តាច់ចរាចរណ៍ទាំងស្រុង។

– យ៉ាងណា អ្វីៗនឹងមិនទាន់ធូរស្រាលឡើយ ខណៈនាយកដ្ឋានឧតុនិយម ព្យាករណ៍ថា ភ្លៀងនឹងបន្តបង្អុរមកខ្លាំង រហូតដល់ចុងសប្តាហ៍ឯណោះ ដោយសារប្រព័ន្ធសម្ពាធទាប។

– សូមជម្រាបថា គ្រោះធម្មជាតិ មិនមែនវាយប្រហារតែទីក្រុង ហាណូយ ទេ ពោលគឺខេត្តមួយចំនួន ក៏កំពុងរងគ្រោះដែរ ពិសេសខេត្ត Nghe An។

– កាលពីថ្ងៃពុធ ភ្លៀងធ្លាក់ដូចហែកមេឃ បានបង្កជាទឹកជំនន់រហ័ស ជន់លិចភូមិឋាននានា ព្រមទាំងកាត់ផ្តាច់តំបន់មួយចំនួន និងផ្លូវស្ពានផងដែរ បង្ខំឱ្យក្រុមជួយសង្គ្រោះ ត្រូវប្រញាប់ប្រញាល់ចេញធ្វើប្រតិបត្តិការ ដើម្បីរំដោះពលរដ្ឋ ដែលជាប់គាំងក្នុងផ្ទះ។

– ឃុំ Tam Thai ក្នុងស្រុក Tuong Duong ជាកន្លែងរងគ្រោះខ្លាំងជាងគេ ពោលគឺពលរដ្ឋជាង ៣ ០០០នាក់ មកពី ៦៣១គ្រួសារ បានរងផលប៉ះពាល់ ខណៈផ្លូវថ្នល់ត្រូវទឹកជន់លិច ជម្រៅជិតកន្លះម៉ែត្រឯណោះ ដែលកាត់ផ្តាច់ការធ្វើចរាចរណ៍ទាំងស្រុង៕

You might like